ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ពុំដឹងមានវិបត្តិអ្វីទេ ជិះម៉ូតូមកលោតទឹកពីលើស្ពានជ្រោចង្វាដើម្បីសម្លាប់ខ្លួនតែមិនបានសម្រេចព្រោះចេះហែលទឹក

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូឡើងលើស្ពានជ្រោយចង្វា រួចលោតទម្លាក់ខ្លួនចូលទៅក្នុងទឹកទន្លេដើម្បីសម្លាប់ខ្លួន តែមិនស្លាប់ដោយសារគាត់ចេះហែលទឹកបានហែលឡើងមកលើគោកវិញ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វាក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ បុរសដែលប៉ងលោតទឹកសម្លាប់ខ្លួននេះមានឈ្មោះ សឿន សុខនូវ អាយុ២២ឆ្នាំ ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើកម៉ូតូម៉ាកហុងដាប៊ីត ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ1IJ-3785 ជិះចេញពីរង្វង់មូលកួចកាណុងឡើងលើស្ពានជ្រោយចង្វា ហើយខណៈបើកមកដល់ចំណុចកើតហេតុបានយកសម្ភារចេញពីខ្លួនទុកនៅលើម៉ូតូ រួចឡើងកាន់លើបង្កាន់ដៃស្ពានលោតទម្លាក់ខ្លួនចូលទៅក្នុងទន្លេតែមិនមិនស្លាប់ ដោយសារតែបុរសរូបនោះចេះហែលទឹកបានហែលឡើងមកលើគោកវិញ ត្រូវសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វាដើម្បីសួរនាំអប់រំណែនាំកុំឱ្យគិតខ្លីបបែបនេះទៀត ។

   បន្ទាប់ពីសមត្ថកិច្ចសង្កាត់ជ្រោយចង្វា បានសួរនាំរួច ក៏ទំនាក់ទំនងទៅក្រុមគ្រួសារឱ្យមកយកបុរសរូបនេះត្រឡប់ទៅផ្ទះវិញ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖