ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង តារា ៖ អបអរសាទរដោយមោទនភាពនិងដឹងគុណចំពោះបក្សទេវតា​

ចែករំលែក៖

ភ្នំពេញ ៖ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការ គណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ២៨ ខែមិថុនាឆ្នាំ២០២២ បានថ្លែងយ៉ាងដូច្នេះថា, ខ្ញុំសប្បាយរីករាយនិងមានមោទនភាពក្រៃលែង ដែលបានចូលរួមក្នុងថ្ងៃខួបលើកទី៧១នៃកំណើតបក្សប្រជាជនកម្ពុជា ដែលបានបង្កើតដោយប្រជាជន និងដើម្បីប្រជាជនដោយគ្មានការរេីសអេីង (២៨មិថុនា ១៩៥១ -២៨ មិថុនា ២០២២)។ 

លោកបន្តថា, ក្នុងថ្ងៃខួបប្រវត្តិសាស្រ្តនេះ ខ្ញុំសូមគោរពនិងអរគុណចំពោះបុព្វបុរសស្នេហាជាតិទាំងអស់ដែលបានលះបង់គ្រប់យ៉ាងដើម្បីប្រជាជនកម្ពុជានិងប្រទេសកម្ពុជា។ 

លោកថ្លែងទៀតថា, ខ្ញុំបាទសូមគោរពប្រណិបត្តិដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់សូម្បីអាយុជីវិតដែលមានរបួសសុះខ្លួនរហូតបាត់បង់កែវភ្នែកជាទីស្រឡាញ់ដើម្បីកម្ពុជា។ ក្រោមការដឹកនាំលើផ្លូវត្រូវរបស់សម្តេចតេជោ ទើបកម្ពុជាមានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ។ 

កូនចៅសូមគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អបរិបូរណ៍ និងព្រះជន្មយឺនយូរដើម្បីជាម្លប់ដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។

អរគុណ សន្តិភាព!

អរគុណ គណបក្សប្រជាជនកម្ពុជា! 

ដោយ ៖ សិលា


ចែករំលែក៖