ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខេត្តកែប បង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកែប៖ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គស្នងការនគរបាលជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃ​អង្គារ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងនគរបាលខេត្តកែប បង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ 

របាយការណ៍​ដដែល​បន្តថា​ អនុវត្តតាមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅវេលាម៉ោង៦ព្រលប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ សូ បញ្ញា ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ ចុះស៊ើបអង្កេត និងបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី នៅចំណុចខាងលិចស្ថានីយ៍ប្រេងឥន្ធនៈ SL ក្នុងភូមិ-សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ 

ប្រតិបត្តិការបង្ក្រាបខាងលើ ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ អ៊ុយ តាក់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអណ្តូងខ្មែរ ឃុំកំពង់បាយ ក្រុង-ខេត្តកំពត និងដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាមព៌ណសថ្លា ចំនួន៣កញ្ចប់ (ទម្ងន់៤.៨៤ក្រាម ថ្លឹងទាំងថង់) ,ទូរស័ព្ទចំនួន ១គ្រឿង និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១គ្រឿង។

ក្រោយឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងសមត្ថកិច្ចយើងបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត ៕

ដោយ៖ អរុណរះ


ចែករំលែក៖