ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់បន្តិចទៅលើអ្វីហៅថា «ប្រាក់ឌីជីថល ឬ Digital Money»?

ចែករំលែក៖

ភ្នំពេញ ៖ ប្រាក់ឌីជីថល ឬរូបិយប័ណ្ណឌីជីថល សំដៅដល់រាល់មធ្យោបាយនៃការទូទាត់សងប្រាក់ ដែលមានទម្រង់អេឡិកត្រូនិកសុទ្ធ។ ប្រាក់ឌីជីថល គឺមិនមឺនជារូបីយ៍រូបសាស្រ្តពិត ដូចជាក្រដាស់ប្រាក់ដុល្លារ ឬ កាក់ នោះទេ។ វាគឺជាគណនីសម្រាប់ផ្ទេរប្រាក់ដោយប្រើប្រាស់ប្រព័ន្ធអនឡាញ។ មួយក្នុងចំណោមដែលស្គាល់ច្បាស់នៃប្រាក់ឌីជីថល គឺជា Cryptocurrency Bitcoin។ 

ប្រាក់ឌីជីថល អាចតំណាងឲ្យរូបិយប័ណ្ណហ្វីត ដូចជាដុល្លារ ឬអ៉ឺរ៉ូ។ល។ ប្រាក់ឌីជីថល គឺត្រូវបានប្តូរទៅជាការប្រើប្រាស់បច្ចេកវិទ្យា ដូចជាស្មាតហ្វូន គ្រេឌិតកាត និងបញ្ជររូបិយប័ណ្ណគ្រីបតូអនឡាញ។ នៅក្នុងករណីខ្លះ វាអាចប្តូរទៅជាសាច់ប្រាស់រូបសាស្រ្ត តាមរយៈការប្រើប្រាស់ម៉ាស៊ីនអេធីអឹម។

 អ្វីទៅជា Cryptocurrency Bitcoin?

 រូបិយប័ណ្ណគ្រីបតូ ឬ cryptocurrency គឺជារូបិយប័ណ្ណឌីជីថល ឬរូបិយបណ្ណនិម្មិត ដែលត្រូវបានរក្សាសន្តិសុខ តាមរយៈគ្រីបតូក្រាហ្វិ ដែលធ្វើឱ្យវាស្ទើរតែមិនអាចទៅរួចទេក្នុងការក្លែងបន្លំ និងការចំណាយត្រួតគ្នា។ រូបិយប័ណ្ណជាច្រើន គឺជាបណ្តាញវិមជ្ឈការ ពឹងផ្អែកលើបច្ចេកវិទ្យាប្លុកឆែន (Blockchain) គឺជាសៀវភៅកត់ត្រាបែងចែក ត្រូវបានអនុវត្តតាមបណ្តាញកុំព្យូទ័រខុសៗគ្នា។ លក្ខណៈពិសេសនៃរូបិយប័ណ្ណគ្រីបតូ គឺថាពួកវាជាទូទៅមិនត្រូវផ្តល់ឬចេញដោយអាជ្ញាធរកណ្តាល ដែលធ្វើឱ្យពួកគេតាមទ្រឹស្តី ភាពស៊ាំទៅនឹងការជ្រៀតជ្រែក ឬលូកដៃរបស់រដ្ឋាភិបាល។

-អត្ថប្រយោជន៍ និងចំណុចខ្សោយរបស់រូបិយប័ណ្ណគ្រីបតូ៖

– ផលប្រយោជន៍៖

រូបិយប័ណ្ណគ្រីបតូ កាន់កាប់កិច្ចសន្យានៃការអនុវត្តវាយ៉ាងងាយស្រួល ដើម្បីផ្ទេរថវិការដោយផ្ទាល់រវាងភាគីពីរ ដោយគ្មានតម្រូវការសម្រាប់ការផ្តល់ទំទុកចិត្តឬបញ្ជាក់ពីភាគីទី៣ ដូចជា ធនាគារ ឬក្រុមហ៊ុនគ្រីឌីតកាត។ អ្នកផ្ទេរទាំងនោះ ត្រូវបានធានាសុវត្ថិភាពជំនួសវិញ ដោយការប្រើប្រាស់កូនសោរសាធារណៈ (Public Keys) និងកូនសោរឯកជន (Private Keys) និងទម្រង់នានាដទៃទៀតនៃប្រព័ន្ធលើកទឹកចិត្ត ដូចជាការងារភ័ស្តុតាង ឬភាគហ៊ុនភ័ស្តុតាង។

ប្រព័ន្ធរូបិយប័ណ្ណគ្រីមតូទំនើបនានា ហោប៉ៅរបស់អ្នកប្រើប្រាស់ ឬ អាសយដ្ឋានគណនី មានកូនសោរសាធារណៈ ខណៈពេលដែលកូនសោរឯកជន ត្រូវស្គាល់ត្រឹមតែម្ចាស់ និងត្រូវបានប្រើប្រាស់ដើម្បីចុះហត្ថលេខាលើប្រតិបត្តិការនានា។ អ្នកផ្ទេរថវិការត្រូវបានបំពេញបញ្ចប់ជាមួយនឹងកម្រៃដំណើរការអប្បបរមា ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ដើម្បីចៀសវាងការយកកម្រៃចោតដោតបណ្តាធនាគារ និងស្ថាប័នហិរញ្ញវត្ថុ សម្រាប់ការផ្ទេរ។

ចំណុចខ្សោយ (Disadvantages )៖

ធម្មជាតិពាក់កណ្តាលអនាមិកនៃប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូ ធ្វើពួកវាឲ្យសមល្អសម្រាប់សម្រាប់ម្ចាសើសកម្មភាពមិនស្របច្បាប់នានា ដូចជាការលាងលុយកខ្វក់ និងការគិចវេសពន្ធអាករ។ ទោះបីជាយ៉ាងណា រូបិយប័ណ្ណគ្រីបតូ តស៊ូមតិជានិច្ចជាកាលផ្តល់តម្លៃខ្ពស់ដល់អនាមិករបសើវា ដែលដកស្រង់ផលប្រយោជន៍នៃឯកជនភាព ដូចជាការការពារ សម្រាប់អ្នកបោកបញ្ឆោតនិងសកម្មភាពនានា ដែលរស់នៅក្រោមការកៀបសង្កត់របស់រដ្ឋាភិបាល។ រូបិយប័ណ្ណគ្រីបតូខ្លះ គឺភាគច្រើនជារបស់ឯកជន ជាងដទៃទៀត។

ជាឧទាហរណ៍, Bitcoin គឺជាជម្រើសដ៏អាក្រក់សម្រាប់ដឹកនាំអនឡាញធុរកិច្ចមិនស្របច្បាប់ ចាប់តាំងពីការធ្វើកោសល្យវិច្ឆ័យនៃ Bitcoin Blockchain បានជួយដល់អាជ្ញាធរចាប់និងកាត់ទោសឧក្រឹដ្ឋជន៕

ដោយ ៖ លោក អ៉ឹម វុត្ថា ទីប្រឹក្សា ក.ប.ទ


ចែករំលែក៖