ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង​ បន្តចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ អនុវត្តតាមបទបញ្ជារបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២២នេះ លោក ហ៊ូ ប៊ុនថន អភិបាលរងស្រុកកំពង់លែង បានដឹកនាំកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង សហការជាមួយមន្ត្រីនៃរដ្ឋបាលជលផលខេត្ត សរុបចំនួន ៣២ នាក់ ប្រើប្រាស់មធ្យោបាយបាឡាស្មាច់ ៧ គ្រឿង ចុះពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចប្រឡាយថ្មី និង វាលភក់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

សូមជម្រាបថា​ កាលពីថ្ងៃចន្ទ ទី២៧ ខែមិថុនាម្សិលមិញ​នេះ​ កម្លាំងអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករួមជាមួយសហគមន៍នេសាទកំពង់ព្រះគគីរដឹកនាំដោយលោក ផល សុភាព អភិបាលរងស្រុក បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅ ចំណុច រៃទឹក ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។មានកម្លាំងសរុប ២៤នាក់ ប្រើមធ្យោបាយកាណូតបាឡាស្មាច់ ចំនួន០៦គ្រឿង ។

ក្នុងកិច្ចប្រតិបត្តិការនេះជាលទ្ធដកហូតបង្ក្រាបបាន៖ របាំងសាច់អួនចំនួន០៤កន្លែង ប្រវែង៤០០ម៉ែត្រ ,លូសាច់អួនចំនួន០៤គ្រឿង ,បង្គោល ចំនួន៤០០ដើម , ត្រីចម្រុះ ចំនួន១០គីឡូ។

ដោយឡែក​ឧបករណ៍​ សម្ភារៈ បំផ្លាញចោលនៅនឹងកន្លែងផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖