ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង អំពាវនាវដល់អ្នកពាក់ព័ន្ធ ចូលរួមជាវ “កាក់រូបសម្តេចតា»

ចែករំលែក៖

ខេត្តកោះកុង ៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង អំពាវនាវដល់អ្នកពាក់ព័ន្ធ ចូលរួមជាវ “កាក់រូបសម្តេចតា» ដែលមានតម្លៃដូចខាងក្រោម ៖

១.កាក់រូបសម្តេចតា តម្លៃ ២០.០០០រៀល

២.កាក់រូបសម្តេចតា និងប្រអប់ តម្លៃ ២៤.០០០រៀល។

យោងតាមគំនិតផ្តួចផ្តើមរបស់គណៈកម្មការរៀបចំព្រះរាជកម្មវិធី«១០០ព្រះវស្សា” ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ក្នុងការរៀបចំព្រះរាជកម្មវិធី-១០០ព្រះវស្សា» ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ» រដ្ឋបាលខេត្តកោះកុង សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ លោកឧកញ៉ា លោក លោកស្រី និងអាជីវករទាំងអស់ មេត្តាជ្រាបថា រដ្ឋបាលខេត្តកោះកុង និងសហភាព សហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តកោះកុង តំណាងឱ្យគណៈកម្មការរៀបចំព្រះរាជកម្មវិធី “១០០ព្រះវស្សា” ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ» បានរៀបចំមូលនិធិមុទិតា ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ។

ដូចនេះ រដ្ឋបាលខេត្តកោះកុង ( សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ លោកឧកញ៉ា លោក លោកស្រី និងអាជីវករទាំងអស់ មេត្តាជួយជាវ និងសូមជូន ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកោះកុង ជួយអំពាវនាវឱ្យបានទូលំទូលាយដើម្បីមានការចូលរួមក្នុងការជាវ «កាក់រូបសម្តេចតា” ដែលមានតម្លៃដូចខាងក្រោម ៖

១.កាក់រូបសម្តេចតា តម្លៃ ២០ ០០០រៀល

២.កាក់រូបសម្តេចតា+ប្រអប់ តម្លៃ ២៤ ០០០រៀល

រដ្ឋបាលខេត្តកោះកុង មានសេចក្តីសង្ឃឹមយ៉ាងមុតមាំលើទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងអាជីវករទាំងអស់ មេត្តាជួយជាវ តាមការគួរ ។

រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងអាជីវករទាំងអស់ សូមជួបតែនឹងពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖