ភ្នំពេញ៖ ដោយអនុវត្តតាមផែនការដឹកនាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ នៅយប់ថ្ងៃអង្គារទី២៨ ខែមិថុនា ឆ្នាំ២០២២ ។
លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបន្ដដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅបានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដែលដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និង រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនោះគឺស្ថិតនៅចំណុចផ្លូវលេខ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញគឺដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ។ លោកអភិបាលរងខណ្ឌបានឱ្យដឹងទៀតថា ការងារដាក់គោលដៅត្រួតពិនិត្យបទល្មើសទាំងនេះគឺយើងនឹងបន្តអនុវត្តជាប្រចាំដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ដោយ៖ចន្ទ លីហ្សា