សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបន្តកាលកំណត់របស់ខ្លួនក្នុងការទទួលបានការដេញថ្លៃសម្រាប់ការរៀបចំព្រឹត្តិការណ៍ Asian Cup ឆ្នាំ២០២៣ បន្ទាប់ពីការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការបោះបង់សិទ្ធិធ្វើជាម្ចាស់ផ្ទះរបស់ខ្លួន។ នេះបើតាមការលើកឡើងរបស់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អាស៊ីមួយនេះ។
ប្រទេសចិនគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតដែលមាន២៤ក្រុមនៅខែមិថុនា និងកក្កដាឆ្នាំក្រោយ ប៉ុន្តែគោលនយោបាយតឹងរ៉ឹងនៃជំងឺកូវីដ-១៩របស់ប្រទេសបានធ្វើឱ្យព្រឹត្តិការណ៍នេះត្រូវបានផ្លាស់ប្តូរ។
AFC បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីដែលចាប់អារម្មណ៍ត្រូវតែបញ្ជាក់ពីការដេញថ្លៃរបស់ពួកគេត្រឹមថ្ងៃទី១៥ ខែកក្កដា ដោយបានកំណត់កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា បន្ទាប់ពីបានអញ្ជើញការដេញថ្លៃសម្រាប់ជើងឯកកាលពីខែមុន។
សមាគមបាល់ទាត់កូរ៉េខាងត្បូងបានបញ្ជាក់កាលពីសប្តាហ៍មុនថា ខ្លួននឹងចាប់ផ្តើមការដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ខណៈដែលប្រទេសជប៉ុនក៏បានប្រកាសកាលពីខែឧសភាថា ខ្លួនត្រូវបានទាក់ទងក្រៅផ្លូវការអំពីលទ្ធភាពនៃការជំនួសប្រទេសចិនធ្វើជាម្ចាស់ផ្ទះ។
ចំណែកសមាគមបាល់ទាត់ប្រទេសអូស្ត្រាលីបានប្រកាសដែរថា ខ្លួនក៏កំពុងថ្លឹងថ្លែងការដេញថ្លៃដែលអាចមាននៅក្នុងពេលនេះផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)