ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់!ម៉ូតូឆេះសល់តែគ្រោងឆ្អឹង មនុស្សរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូនៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់ខណៈម៉ូតូឆាបឆេះសល់តែគ្រោងឆ្អឹងបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តបុកជាមួយម៉ូតូយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងក្បាលល្ងាច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០២២ លើផ្លូវជាតិលេខ ០១ គីឡូម៉ែត្រ ១៣៦និង១៣៧ ស្ថិតក្នុងភូមិ ប្រសូត្រ១ ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាអ្នករងរបួសធ្ងន់មានឈ្មោះប្រាក់ អៀន អាយុ ៤៦ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិជុប  ឃុំកណ្ដៀងរាយ  ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង  ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N ៨១១៩ ឆេះខូចខាតទាំងស្រុង។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗបន្សល់តែរថយន្ត ម៉ាក ហុីយ៉ាន់ដាយ ប្រភេទទេសចរណ៍២៥កៅអី ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង ៣A.៤៨៨៨ នៅនឹងកន្លែង។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N ៨១១៩ដោយធ្វើដំណើរពីលិចមកកើតហើយក៏បានបត់ឆ្វេងខ្វះប្រុងប្រយ័ត្នស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ប្រភេទទេសចរណ៍២៥កៅអី ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង ៣A.៤៨៨៨ បើកក្នុងទិសដៅបញ្ច្រាសគ្នាជាន់ហ្វ្រាំងមិនទាន់ក៏បុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ខណៈម៉ូតូឆាបឆេះសល់តែគ្រោងឆ្អឹងបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តបុកជាមួយម៉ូតូយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងក្បាលល្ងាច។

ក្រោយមក អ្នករងរបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទឺរពេទ្យបង្អែកស្រុកស្វាយទាបចំណែកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖