ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនកិច្ចស្វែងយល់ផលិតផល និងសេវាកម្មទេសចរណ៍ធម្មជាតិ នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន និងបឹងទន្លេសាប

ចែករំលែក៖

ខេត្តសៀមរាប៖ គម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» (CSLEP) នៃក្រសួងបរិស្ថាន បានរៀបចំទស្សនកិច្ច ស្វែងយល់ផលិតផល និងសេវាកម្មទេសចរណ៍ធម្មជាតិ នៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន និងបឹងទន្លេសាប ភូមិសាស្ត្រខេត្តសៀមរាប រយៈពេលបីថ្ងៃ ពីថ្ងៃទី២៨ ដល់ទី៣០ ខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងសំខាន់ ១)បង្ហាញពីវឌ្ឍនភាព និងផែនការ សកម្មភាពគម្រោង – ២)ពិនិត្យទិដ្ឋភាពជាក់ស្ដែងលើអនុសាសន៍នានាដែលជាលទ្ធផលនៃការសិក្សារៀបចំ ចក្ខុវិស័យ និងផែនការវិនិយោគអេកូទេសចរណ៍ )បង្ហាញសក្តានុពលសម្រាប់ការវិនិយោគអេកូទេសចរណ៍ ប្រកបដោយនិរន្តរភាព និង៤)ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍ នៅតំបន់ឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន» និងបឹងទន្លេសាប ។

ជាមួយគ្នា ដំណើរទស្សនៈកិច្ចសិក្សានេះ ក៏មានការបង្ហាញជូន ថ្នាក់ដឹកនាំ និងក្រុមការងារអនុវត្តន៍គម្រោងក៏ដូចជាក្រុមការងារធនាគាពិភពលោក នូវវឌ្ឍនៈភាពគម្រោង សក្តានុពលគាំទ្រសកម្មភាពអេកូទេសចរណ៍ និងកន្លែងទាក់ទាញទេសចរណ៍ផ្សេងទៀត ដែលរកឃើញក្នុងតំបន់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ជាយុទ្ធសាស្ត្រដែលជាកត្តារួមផ្សំសំខាន់ក្នុងការរៀបចំចក្ខុវិស័យ និងផែនការវិនិយោគអេកូទេសចរណ៍នៅក្នុងឧទ្យានជាតិ និងតំបន់បឹងទន្លេសាប ។

សូមបញ្ជាក់ថាគម្រោងCSLEP កំពុងអនុវត្តក្នុងតំបន់ ករពារធម្មជាតិគោលដៅចំនួន១៤ រួមមាន៖ តំបន់បឋមនីយដ្ឋានជីវៈមណ្ឌលបឹងទន្លេសាប ដែនជម្រកសត្វព្រៃ ភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃតាតៃ ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ និងតំបន់ការពារចំនួន៧ ផ្សេងទៀត ដែលនៅក្បែរតំបន់ទាំងនោះមានជាអាទិ៍ តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម“ភ្នំគូលែន- ឧទ្យានជាតិ ព្រះសុរាម្រិត-កុសមៈ“គិរីរម្យ ឧទ្យានជាតិបុទុមសាគរ ដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់ប្រើប្រាស់ ច្រើនយ៉ាងដងពែង និងកោះកាពិ ៕

ដោយ៖ សូរិយា


ចែករំលែក៖