ក្លិបតោខៀវ Chelsea បានចូលរួមការប្រណាំងដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ក្លិប Leeds United កីឡាករ Raphinha ។
កីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានក្លាយជាកម្មវត្ថុនៃការដេញថ្លៃពីក្លិបកាំភ្លើងធំ Arsenal និងការចាប់អារម្មណ៍ពីក្លិប Barcelona ។
ក្រុម Leeds នឹងត្រូវស្វែងរកច្រើនជាង៥០លានផោនសម្រាប់កីឡាករRaphinha ដែលពួកគេបានចុះហត្ថលេខាពីក្លិប Rennes ក្នុងតម្លៃ១៧លានផោនកាលពីពីរឆ្នាំមុន។ ប៉ុន្តែម្ចាស់ក្លិប Chelsea សញ្ជាតិអាមេរិកចង់ធ្វើឱ្យកីឡាករវ័យ២៥ឆ្នាំជាផ្នែកនៃខ្សែប្រយុទ្ធដែលមានរូបរាងថ្មី ហើយបានទាក់ទងជាមួយកីឡាករអន្តរជាតិអង់គ្លេស Raheem Sterling រួចហើយ។
មកទល់ពេលនេះមិនទាន់មានការផ្តល់ជូនជាផ្លូវការណាមួយដែលធ្វើឡើងទៅកាន់ក្លិប Leeds ដែលបានរួចផុតពីការគំរាមកំហែងនៃការកាត់ចេញពី Premier League នៅថ្ងៃចុងក្រោយនៃរដូវកាលមុន។
នោះជាផ្នែកមួយទាក់ទងនឹងការបង្ហាញខ្លួនយ៉ាងល្អរបស់ Raphinha ដែលបានស៊ុតបញ្ចូលទីក្នុងការប្រកួតឈ្នះ ២–១ លើក្រុម Brentford ហើយនឹងត្រូវបានកោះហៅត្រឡប់មកវិញសម្រាប់ការហ្វឹកហាត់មុនបើករដូវកាលនៅដើមសប្តាហ៍ក្រោយ។
ខ្សែបម្រើរបស់ក្លិប Leeds និងអង់គ្លេស Kalvin Phillips គ្រោងនឹងចូលរួមជាមួយ Manchester City ក្នុងកិច្ចព្រមព្រៀ៤៥លានផោន។
សហម្ចាស់ក្លិប Chelsea ថ្មីលោក Todd Boehly បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងតួនាទីរបស់គាត់ជានាយកកីឡាបណ្តោះអាសន្នដោយការខ្ចីជើងកីឡាករ Romelu Lukaku ត្រឡប់ទៅក្លិប Inter Milan វិញ។
ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនៅពេលដែលកីឡាករវ័យ២៩ឆ្នាំរូបនេះបានបញ្ចប់ការពិនិត្យសុខភាព ៕
ដោយ៖ យឹម សុថាន(រូបភាព ៖ BBC Sport)