ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់បន្តិចអំពី «ទូរគមនាគមន៍»

ចែករំលែក៖

ភ្នំពេញ ៖ ទូរគមនាគមន៍ គឺជាទំនាក់ទនង ស្ថិតក្នុងថេរចម្ងាយមួយ ដោយមធ្យោបាយបច្ចេកវិទ្យា តាមរយៈស៊ីញ៉ាល់អគ្គិសនី ឬ រលកអេឡិកត្រូម៉ាញ៉េទិក។

យូរលង់មកហើយ បច្ចេកវិទ្យាទូរគមនាគមន៍ រាប់បញ្ចូលទាំង ស៊ីញ៉ាល់មើលឃើញ ដូចជា៖ សញ្ញា ស៊ីញ៉ាល់ផ្សែង តេឡេក្រាហ្វសេម៉ាហ្វ័រ ស៊ីញ៉ាល់ទង់ និងហេឡូក្រាហ្វអុបទិក។ល។

ឧទាហរណ៍នៃទូរគមនាគមន៍មុននឹងដល់សម័យទំនើប រាប់បញ្ចូលទាំង សារសំឡេង ដូចជា៖ សូរស្គជាកូដ សូរផ្លុំស្តែង និងសូរផ្លុំកញ្ចែរ។

បច្ចេកវិទ្យាទូរគមនាគមន៍អគ្គិសនីនិងអេឡិកត្រូម៉ាញ៉េទិក រាប់បញ្ចូល តេឡេក្រាហ្វ ទូរស័ព្ទ និងតេឡេប្រ៊ីនធ័រ បណ្តាញ វិទ្យុ ការបញ្ជូនស៊ីញ៉ាល់ម៉ៃក្រូវ៉េវ សសៃអុបទិក គមនាគមន៍ផ្កាយរណប និងអ៉ីនធឺណិត។

ប្រវត្តិ៖

ប្រវត្តិនៃទូរគមនាគមន៍ ចាប់ផ្តើមជាមួយនឹងការប្រើស៊ីញ៉ាល់ផ្សែង ស្គរ នៅក្នុងប្រទេសអាហ្វ្រិក អាម៉េរិក និងផ្នែកខ្លះនៃតំបន់អាស៊ី។ 

នៅក្នុងឆ្នាំ១៧៩០ ប្រព័ន្ធសេម៉ាហ្វ័រអចល័តទី១ បានកើតឡើងនៅក្នុងទ្វីបអ៉ឺរ៉ុប, ទោះបីជាយ៉ាងណា សេម៉ាហ្វ័រនេះ ជាប្រព័ន្ធទំនាក់ទំនងមួយ ត្រូវបានទទួលរងពីតម្រូវការសម្រាប់ប្រតិបត្តិករដែលត្រូវបានសម្លាប់ និងបង្គោលអង់តែនមានតម្លៃថ្លៃ ប្រើប្រាស់បានជាញឹកញាប់នៅចន្លោះពេលត្រឹមតែដប់ទៅសាមសិបគីឡូម៉ែត្រប៉ុណ្ណោះ។ ជាលទ្ធផល ខ្សែបណ្តាញពាណិជ្ជកម្មមួយនេះ ត្រូវបានបោះបង់ចោលនៅក្នុងឆ្នាំ១៨៨០។

ទោះបីជាយ៉ាងណា រហូតដល់ឆ្នាំ១៨៣០ ដែលប្រព័ន្ធទូរគមនាគមន៍អគ្គិសនីនិងអេឡិកត្រូនិក បានត្រូវបង្កើតឡើង។ បច្ចេកវិទ្យានេះ រួមមាន៖ តេឡេក្រាហ្វ ទូរស័ព្ទ តេឡេប្រ៊ីនធ័រ បណ្តាញ វិទ្យុ ការបញ្ជូនស៊ីញ៉ាល់ម៉ៃក្រូវេវ សសៃអុបទិក គមនាគមន៍ផ្កាយរណប  និងអ៊ីនធឺណិត។

បរិវត្តកម្មនៅក្នុងប្រព័ន្ធទូរគមនាគមន៍ឥតខ្សែ ត្រូវបានចាប់ផ្តើមនៅក្នុងឆ្នាំ១៩០០ ជាមួយនឹងការអភិវឌ្ឍនៃការទ្រោះត្រាយ នៅក្នុងគមនាគមន៍ឥតខ្សែ ដោយ Nikola Tesla និង Gublielmo Marconi។

ឧបករណ៍ដំបូងនៃទូរគមនាគមន៍៖

ប្រព័ន្ធទូរគមនាគមន៍មូលដ្ឋាន រួមមានឧបករណ៍ជាមូលដ្ឋានចំនួន៣ គឺ៖

១) ឧបករណ័បញ្ជូន៖ ដែលទទួលយករាល់ព័ត៌មាន និងប្តូរវាទៅជាស៊ីញ៉ាល់។

២) មធ្យោបាយបញ្ជូនស៊ីញ៉ាល់ ៖ ហៅផងដែរថាជាកាណាល់រូបសាស្រ្ត ដែលជាអ្នកដឹកជញ្ជូនស៊ីញ៉ាល់។

៣) ឧបករណ៍ទទួល៖ ដែលទទួលយកទម្រង់ជាស៊ីញ៉ាល់ បញ្ជូនចេញពីឧបករណ៍បញ្ជូននិងកាណាល់នៃមធ្យោបាយបញ្ជូនស៊ីញ៉ាល់ និងប្តូរត្រឡប់វាឲ្យទៅជាព័ត៌មានដើមវិញដែលអ្នកបញ្ជូនបានបញ្ជូញមក។

ទូរគមនាគមន៍ នៅលើខ្សែបញ្ជូនអចល័ត គឺហៅថា គមនាគមន៍ចំណុចទៅចំណុច ពីព្រោះវាជាការបញ្ជូនរវាងឧបករណ៍បញ្ជូនមួយទៅឧបករណ៍ទទួលមួយ។ 

ទូរគមនាគមន៍ តាមរយៈការផ្សព្វផ្សាយសោតទស្សន៍វិទ្យុ ហៅថា គមនាគមន៍សោតទស្សន៍ ពីព្រោះវាជាការបញ្ជូនរវាងឧបករណ៍បញ្ជូនដែលមានឋាមពលបញ្ជូនខ្លាំងមួយ ទៅឧបករណ៍ទទួលមួយចំនួនដែលមានឋាមពលទាប ប៉ូន្តែវាជាឧបករណ៍វិទ្យុទទួលដែលងាយរងផលគ្រោះ។

ទូរគមនាគមន៍ នៅក្នុងអ្វីដែលឧបករណ៍បញ្ជូនមួយចំនួន ទៅ ឧបករណ៍ទទួលមួយចំនួន ត្រូវបានរៀបចំឡើង ដើម្បីកិច្ចសហប្រតិបត្តិការ និងដើម្បីស៊ែរចែករំលែកនូវកាណាល់រូបសាស្រ្តតែមួយរួមគ្នា គឺហៅថា ប្រព័ន្ធទ្វេរគុណ ឬប្រព៍ន្ធម៉ុលទីប្លិក។ ការចែករំលែកកាណាល់រូបសាស្រ្ត ដោយការប្រើប្រាស់បច្ចេកវិទ្យាទ្វេរគុណឬ ម៉ុលទីប្លិកស៊ីង ជានិច្ចកាលផ្តល់នូវការកាត់បន្ថយតម្លៃវិនិយោគលើបណ្តាញឬមធ្យោបាយបញ្ជូនស៊ីញ៉ាល់។ ប្រព័ន្ធបច្ចេកវិទ្យាទ្វេរគុណ បានដាក់ចេញនៅក្នុងបណ្តាញទូរគមនាគមន៍ និងស៊ិញ៉ាល់ទ្វេរគុណ ត្រូវបានបិទបើក នៅនឹងណូត ឬបមាណី តាមរយៈឆ្ពោះទៅរកឧបករណ័ទទួលចុងក្រោយដែលស្ថិតក្នុងដៃអ្នកប្រើប្រាស់។

សមាសធាតុមូលដ្ឋាននៃប្រព័ន្ធទូរគមនាគមន៍៖

ទូរគមនាគមន៍ បានបម្រើឲ្យជីវិតរស់នៅសព្វថ្ងៃរបស់យើង។ ប្រជាពលរដ្ឋជាច្រើន បានភ្ញាក់ពីដំណេកដោយប្រើអាឡាមសញ្ញាវិទ្យុរបស់ពួកគេ បើកទូរទស្សន៍ ដើម្បីទស្សនាព័ត៌មាននានា ដូចជា នាទីកំសាន្ត នាទីកីឡា នាទីធ្វើបច្ចុប្បន្នអាកាសធាតុ ។ល។  និងជួនកាលទៀត គេប្រើការទាក់ទងគ្នាតាមទូរស័ព្ទ តាមអ៉ីនធឺណិតដើម្បីកិច្ចការនានា។

ប្រព័ន្ធបុរាណនៃទូរគមនាគមន៍ រួមមាន៖

១) តេឡេក្រាហ្វ និងតេឡេហ្វូនឬទូរស័ព្ទ

២) ផ្កាយរណប 

៣) គមនាគមន៍សែលលុយឡាចល័ត

៤) គមនាគមន៍វិទ្យុម៉ៃក្រូវេវ

៥) ទូរស័ព្ទការីវីឌីអូ

អនាគតទូរគមនាគមន៍ រួមមាន៖

១) ទូរគមនាគមន៍ និងទូរស័ព្ទការី

២) ទូរគមនាគមន៍របស់ប្រជាពលរដ្ឋ

៣) កុំព្យូទ័រដល់ផ្ទះបាយ។ល។

៤) ការបញ្ចូលគ្នានូវសេវាទូរគមនាគមន៍ទូរស័ព្ទ ជាមួយបច្ចេកវិទ្យាសោតទស្សន៍ បច្ចេកវិទ្យាកុំព្យូទ័រ និងបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្ពោះទៅរកឧស្សាហកម្ម ៤.០ ៕

ដោយ ៖ លោក អ៉ឹម វុត្ថា ទីប្រឹក្សា ក.ប.ទ


ចែករំលែក៖