ខេត្តស្វាយរៀង៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលាខេត្តមានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី ៣៧ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត តំណាងលោកអភិបាលខេត្ត លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរនានាក្នុងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។
របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖
១.ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៦ ។
២.ស្តាប់របាយការណ៍សកម្មភាពបញ្ចប់ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។
៣-ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងទិសដៅការងារបន្ត ខែកក្កដាឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ។
-ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្ត ប្រចាំឆមាសទី២ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ។
៤.ស្តាប់របាយការណ៍ប្រចាំខែមិថុនា និងទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២២របស់គណៈ កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត ។
៥.ស្តាប់របាយការណ៍ប្រចាំខែមិថុនា និងទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២២ របស់គណៈកម្មាធិ ការលទ្ធកម្មរដ្ឋបាលខេត្ត ។
៦.សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី៣៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ៕
ដោយ៖សហការី