ព័ត៌មានទាន់ហេតុការណ៍៖

អ្វីទៅជា «ឧបករណ៍ជំរុញសេវាសែលហ្វូន ឬ Cell Phone Booster»?

ចែករំលែក៖

ភ្នំពេញ ៖ ឧបករណ៍ជំរុញសេវាសែលហ្វូន គឺជាឧបករណ៍ម៉្យាង ដែលពង្រីកស៊ីញ៉ាល់ទូរស័ព្ទដៃកំពុងដំណើរការ និងធ្វើឲ្យប្រសើរឡើងនូវតំបន់គ្របដណ្តប់សេវា នៅក្នុងកម្រឹតនៃឧបករណ៍នោះ។ 

អ្នកអាចប្រើប្រាស់ឧបករណ៍ជំរុញសេវាសែលហ្វូននេះ ដើម្បីទទួលស៊ីញ៉ាល់បានល្អ នៅក្នុងគេហដ្ឋានរបស់អ្នក នៅក្នុងការិយាល៏យរបស់អ្នក ឬនៅក្នុងតំបន់ទីជនបទដាច់ស្រយាលដែលមានគុណភាពសេវាទូរស័ព្ទចល័តមិនល្អ។

 វាមានសារៈប្រយោជន៍សំខាន់ ដើម្បីកត់សម្គាល់ថាឧបករណ៍ជំរុញសេវាសែលហ្វូនពង្រីកស៊ីញ៉ាល់ជាធម្មតា ដែលកំពុងមានតំបន់គ្របដណ្តប់សេវាស្រាប់។ បើសិនជាទីនោះមិនមានតំបន់គ្របដណ្តប់សេវាទាល់តែសោះនៅក្នុងបណ្តាញរបស់អ្នក នោះឧបករណ៍នេះ មិនអាចប្រើបានទេ។ ទោះបីជាយ៉ាងណា ឧបករណ៍ទាំងនោះ អាចពង្រីកស៊ីញ៉ាល់ខ្សោយៗយ៉ាងអស្ចារ្យ ចឹងហើយបើសិនជា តំបន់គ្របដណ្តាប់សេវាទូរស័ព្ទចល័តឬសែលហ្វូន មានបញ្ហា ឬស៊ីញ៉ាល់ត្រឹមតែធ្លាក់ចុះ នោះការសាងសង់បំពាក់ឧបករណ៍ជំរុញនេះ នឹងអាចផ្តល់នូវស៊ីញ៉ាល់អាចប្រើប្រាស់បាន។

»» តើឧបករណ៍ជំរុញសេវាសែលហ្វូននេះ ដំណើរការដោយរបៀបម៉េច?

 សែលហ្វូន នឹងតភ្ជាប់ទៅអង់តែនសែលដែលប្រើប្រាស់រលកហ្វ្រេកង់វិទ្យុ ។ រលកហ្វ្រកង់ស៍វិទ្យុទាំងនោះ មានទម្រង់ជាឋាមពល ដែលស្ថិតនៅចន្លោះរវាងរលកវិទ្យុអេហ្វអ៉ឹម (FM) និងម៉ៃក្រូវវេវ នៅលើវិសាលគមអេឡិកត្រូម៉ាញ៉េទិក។

នៅក្នុងលំហរអាកាសចំហរ រលកវិទ្យុទាំងនោះ អាចធ្វើដំណើរបានចម្ងាយឆ្ងាយ។ ជាអកុសល វាអាចបាត់បង់ជាច្រើននៃឋាមពលរបស់វា នៅពេលវាកំពុងធ្វើដំណើរឆ្លងកាត់ជញ្ជាំងនិងឧបស័គ្គនានាដែលនៅបាំងពីមុខវា ចឹងហើយវាជាលទ្ធភាពរួមសម្រាប់ស៊ីញ៉ាល់សែលហ្វូននឹងខ្សោយទៅៗ នៅក្នុងអាគារ ឬនៅក្នុងតំបន់ ដែលមានអាគារខ្ពស់ៗច្រើន។

ឧបករណ៍ជំរុញសេវាសែលហ្វូន ដំណើរដោយការប្រើប្រាស់អង់តែនជំនួយនៅលើជញ្ជាំងឬដំបូលខាងក្រៅអាគារ នៅក្នុងតំបន់នោះ ជាមួយនឹងការចាប់ស៊ីញ៉ាល់កាន់តែល្អ។ អង់តែនជំនួយទាំងនោះ បញ្ជូនស៊ីញ៉ាល់ឆ្លងកាត់ឧបករណ៍ពង្រីក ដែលត្រូវបញ្ជូនស៊ីញ៉ាល់ដែលពង្រីករួចនោះ ទៅឧបករណ៍បញ្ជូន ដែលបានសាងសង់បំពាក់នៅក្នុងអាគារ ដើម្បីអនុញ្ញាតអ្នកប្រើប្រាស់រស់នៅក្នុងអាគារនោះ ឬការិយាល័យនោះ ដើម្បីទទួលបានស៊ីញ៉ាល់ល្អ។

»» សំណួរសួរថាតើឧបករណ៍ជំរុញសែលហ្វូននេះ អាបម្រើឲ្យការសន្ទនាទូរស័ព្ទ និងការបញ្ជូញទិន្នន័យ (អ៉ីនធឺណិត) បានដែរឬទេ?

 ឧបករណ៍ជំរុញសេវាសែលហ្វូន អាចប្រើប្រាស់សម្រាប់ការហៅទូរស័ព្ទ ការសន្ទនាទូរស័ព្ទ ការបញ្ជូនសារ និងបញ្ជូនទិន្នន័យ។ វាអាចពង្រីកសេវាបណ្តាញ 3G, 4G និង LTE និងភ្ជាប់ឧបករណ៍ម៉ូឌែមអាចពង្រីកស៊ីញ៉ាល់សេវា 5G ផងដែរ ដើម្បីផ្តល់ចំនួនដ៏ល្អសម្រាប់បច្ចេកវិទ្យាអនាគត។

មនុស្សខ្លះ ដែលរស់នៅក្នុងតំបន់ជាមួយនឹងការទទួលស៊ីញ៉ាល់មិនបានល្អ បានជ្រើសបើកបណ្តាញ WiFi ដើម្បីហៅទូរស័ព្ទតាមសេវា OTT ចឹងហើយគេអាចប្រើប្រាស់ការតភ្ជាប់បណ្តាញអ៉ីនធឺណិតដោយផ្ទាល់ដើម្បីសន្ទនាទូរស័ព្ទ។ ខណៈដែល ពួកគេទទួលបានផលប្រយោជន៍ពីការសន្ទនាទូរស័ព្ទតាមបណ្តាញ WiFi មានន័យថាពួកគេមិនបានប្រើប្រាស់សេវាសន្ទនាទូរស័ព្ទគិតជានាទីឡើយ គឺការសន្ទនានោះ អាចយឺត បើសិនជាការតភ្ជាប់អ៉ីនធឺណិតវាយឺត និងវាអាចមានការដាក់កំហិតមិនឲ្យសន្ទនាទៅក្រៅប្រទេស។ ការប្រើប្រាស់ឧបករណ៍ជំរុញនេះ មានន័យថាអ្នកអាចមានគុណភាពនៃការសន្ទនាបានល្អ និងមិនយឺត។

»» តើអ្នកអានិយាយបានថា បើសិនជាឧបករណ៍ជំរុញស៊ីញ៉ាល់ ពិតជាដំណើរល្អមែនទេ? ធានា ១០០% ថាល្អបានទេ?

វាពិតជាលំបាកនឹងអះអាងណាស់។ របារឬកាំស៊ីញ៉ាល់បានបង្ហាញឲ្យឃើញពេញកាំប៊ិបមែននៅសែលហ្វូនរបស់អ្នក តែវាមិនអាចបង្ហាញពីស្តង់ដារគុណភាពសេវាល្អឥតខ្ចោះនោះ ជួនកាលវាបង្ហាញ ៥កាំ ជួនកាល ៤កាំ ជួលកាលទៀតតែ ២កាំ ជួនកាល ១កាំ។ល។

 នេះអាចបង្ហាញសំខាន់ទៅលើការទទួលស៊ីញ៉ាល់របស់សែលហ្វូនយើងបានយ៉ាងដូចម្តេច? គឺទាំងនេះវាអាស្រ័យទៅលើម៉ាក និងម៉ូឌែលរបស់ទូរស័ព្ទដៃរបស់លោកអ្នកផងដែរ ព្រោះម៉ាកនិងម៉ូឌែលទូរស័ព្ទវាមានលទ្ធភាពល្អចាប់បានស៊ីញ៉ាល់ពីឧបករណ៍ជំរុញខុសៗគ្នា។

»» តើអ្នកអាចយកឧបករណ៍ជំរុញសម្រាប់ការប្រើប្រាស់ក្នុងផ្ទះរបស់អ្នលបានដែរឬទេ?

 មានក្រុមហ៊ុនជាច្រើនដែលកំពុងធ្វើអាជីវកម្មលើឧបករណ៍ទាំងនេះ នាពេលបច្ចុប្បន្ននៅលើសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើង។ បើសិនអ្នកមានស៊ីញ៉ាល់មិនល្អនៅក្នុងផ្ទះរបស់អ្នក ឬត្រឹមនៅក្នុងបន្ទប់របស់អ្នក នោះអ្នកយកវាមកប្រើប្រាស់បាន។

 ឧបករណ៍ជំរុញសេវាទាំងនេះ ពឹងផ្អែកលើអង់តែនខាងក្រៅ ដែលត្រូវដាក់បង្វិលឲ្យចំទិសដៅណាដែលអាចផ្តល់ការចាប់សេវាបានខ្លាំង។ អង់តែនទាំងនោះ នឹងបញ្ជូនស៊ីញ៉ាល់ដែលវាចាប់បានដោយអង់តែននៅខាងក្រៅនៃឧបករណ៍ទាំងនោះ ទៅក្នុងផ្ទះ និងបន្ទប់រស់នៅរបស់អ្នក ដែលអ្នកកំពុងទទួលបទពិសោធន៍សេវាខ្សោយៗនោះ។ អ្នកអាចទ្វេរគុណប្រើប្រាស់ឧបករណ៍បញ្ជូននៅក្នុងផ្សេងៗទៀតជាមួយអង់តែនតែមួយនោះ។ ករណីនេះ ក៏អាចយកទៅប្រើប្រាស់នៅក្នុងតំបន់ជនបទដាច់ស្រយាលបានដូចគ្នា តែក៏ត្រូវឲ្យក្បែរនោះមានអង់តែនទូរស័ព្ទផ្តល់សេវាទូរស័ព្ទរបស់ប្រតិបត្តិករទូរស័ព្ទផងដែរ។

សំគាល់៖ បើសិនអ្នកបានពិចារណាជ្រើសរើសទៅទិញឧបករណ៍ជំរុញនៅក្នុងទីផ្សារយកទៅប្រើប្រាស់ សូមពិនិត្យមើលឲ្យច្បាស់ថា ការជ្រើសរើសឧបករណ៍ដែលមានគុណភាពស្តង់ដារត្រឹមត្រូវ និងទទួលបានការអនុញ្ញាតស្របច្បាប់ពីនិយ័តករទូរគមនាគមន៍ និងប្រតិបត្តិករផ្តល់សេវាដែរឬទេ? បើពុំនោះទេ អ្នកពិតជាប្រើរបស់គ្មានគុណភាព និងធ្វើឲ្យឆ្លងរំខានដល់បណ្តាញផ្តល់សេវាទូរស័ព្ទស្របច្បាប់របស់ប្រតិបត្តិករ និងប្រឈមនឹងផ្លូវច្បាប់ទៀតផង ៕ 

ដោយ ៖ លោក អ៉ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍


ចែករំលែក៖