ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ អ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ ដែលចូលរួមបរិច្ចាគថវិកា ២០ម៉ឺនដុល្លារ គាំទ្រការបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ អ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ ដែលចូលរួមបរិច្ចាគថវិកា ២០ម៉ឺនដុល្លារ គាំទ្រការបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា។ 

លិខិតថ្លែងអំណរគុណ ជូនចំពោះ អ្នកឧកញា សុខ គង់ និងលោកជំទាវ

តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា និងលោកជំទាវ ដែលបានជួយឧបត្ថម្ភថវិកាចំនួន ២០០,០០០ (ពីររយពាន់) ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាល ជាកិច្ចគាំទ្រដល់ដំណើរការនៃសកម្មភាពបោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីជួយ រំដោះឲ្យបាននូវការគំរាមកំហែងមកលើសេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅ ក្នុងភូមិសាស្ត្រតំបន់អាងត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ខ្ញុំសូមសម្តែងការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះស្មារតីរួមចំណែកដ៏មាន អត្ថន័យជ្រាលជ្រៅរបស់ អ្នកឧកញ៉ា និងលោកជំទាវ ពិតជាបានផ្តល់នូវសេចក្តីសុខ និងភាព សុខសាន្ត ព្រមទាំងស្នាមញញឹមដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

ខ្ញុំសូមជូនពរ អ្នកឧកញ៉ា និងលោកជំទាវ បានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖