ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារឥទ្ធិពលសុរាឈានដល់ការប្រើហិង្សាយកកាំបិតបុ័ងតោនិងចបកាប់ជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

     ភ្នំពេញ៖ ជនរងគ្រោះនិងជនសង្ស័យ៤នាក់បានអង្គុយផឹកស្រាក្នុងបន្ទប់រៀងៗខ្លួននៅក្បែរគ្នា ហើយបាននិយាយឌឺដងដាក់គ្នារហូតឈានដល់ការប្រើហិង្សា ដោយភាគីខាង៤នាក់បានយកកាំបិតបុ័ងតោនិងចបទៅកាប់ភាគីដែលមានតែម្នាក់ឯងបណ្តាលឱ្យរងរបួសធ្ងន់  ហើយជនសង្ស័យត្រូវនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២២ និង៥០នាទីយប់នៅចំណុចបន្ទប់ជួល តាមផ្លូវលំ ក្នុងក្រុមទី២ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

   ជនរងគ្រោះឈ្មោះថន រតន: ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សាច់គោ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកេីតហេតុ (រងរបួសក្បា និងដៃធ្ងន់)។

    ចំណែកជនសង្ស័យទី១-ឈ្មោះអឿ ភាលី ភេទប្រុស ជនជាតិខ្មែរ អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលកន្លែងកេីតហេតុ(ឃាត់ខ្លួន)។ ទី២-ឈ្មោះ ផល រ៉ា ភេទប្រុស ជនជាតិខ្មែរ អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកេីតហេតុ(ឃាត់ខ្លួន)។

ទី៣-ឈ្មោះនី សុីម៉េង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកេីតហេតុ(ឃាត់ខ្លួន)។

ទី៤-ឈ្មោះស្រ៊ុន ម៉េងស្រួ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅកន្លែងកើតហេតុ(ឃាត់ខ្លួន)។

    ចំពោះវត្ថុតាងដកហូតរួមមាន៖

   – កាំបិតបុ័ងតោចំនួន០១

   – ចបកាប់ចំនួន០១

      លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំខាងលេី វេលាម៉ោង១៨ និង០០នាទី ជនរងគ្រោះនិងជនសង្ស័យបានអង្គុយផឹកស្រាក្នុងបន្ទប់រៀងៗខ្លួន ដោយបន្ទប់នីក្បែរគ្នា ហើយបាននិយាយឌឺដងដាក់គ្នា រហូតដល់វេលាម៉ោង២២ និង៥០នាទីថ្ងៃខែឆ្នាំដដែលពួកគេឈានដល់មានទំនាស់ពាក្យសម្តី និងទាញដុំដ្មគប់ដាក់គ្នា។ ពេលនោះជនសង្ស័យដែលមានគ្នា៤នាក់បានយកកាំបិតនិងចបកាប់ទៅលេីជនរងគ្រោះបណ្តាលឱ្យរងរបួសតែម្តង។ ចំពោះជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ 

     បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងដកហូតបានខាងលើមន្ត្រីជំនាញអធិការដ្ឋានបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីណា


ចែករំលែក៖