ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ជាមួយថ្នាំញៀន១កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែកក្កដាឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទីរសៀល កម្លាំងខណ្ឌនិងប៉ុស្តិ៍ឫស្សីកែវបានបង្រ្កាបនិងឃាត់ខ្លួនជាក់ស្ដែងជនសង្ស័យចំនួន០៣នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចក្រុមទី១៤ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ 

    ជនសង្ស័យទាំង៣នាក់នោះមាន ៖

១-ឈ្មោះ នាង ម៉េងលាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរជាងដែក( រក្សាទុកគ្រឿងញៀន ) ។

២-ឈ្មោះ ឌឿ ចាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅផ្ទះ ភូមិព្រែកប្រសព្វ ឃុំព្រែកប្រសព្វ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។

៣-ឈ្មោះ ចាន់ ធាវ៉ាន់ ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅក្នុងភូមិកោះដាច់ សងា្កត់កោះដាច់ ខណ្ឌជ្រោយចងា្វ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។

*សម្ភារដកហូតមាន៖

   ១-ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច 

   ២-ទូរស័ព្ទ០១គ្រឿងម៉ាកOPPO 

   ៣-ម៉ូតូ០១គ្រឿងម៉ាកហុងដាវីនន័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JJ-4830 ។

    បច្ចុប្បន្នជនសង្ស័យខាងលើជំនាញខណ្ឌនិងប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីណា


ចែករំលែក៖