ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​​ ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​រក្សា​ទុក​និង​ចែកចាយ​សារធាតុ​ញៀន​

ចែករំលែក៖

  ​ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​ ពាក់ព័ន្ធ​ករណី​ រក្សា​ទុក​ និង​ចែកចាយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ នៅ​ចំណុច​វាល​អាចារ្យ​មាស​ ចម្ងាយ​ប្រហែល​១.០០០​ម៉ែត្រ​ ខាងកើត​ភូមិ​ខ្វាវ​លិច​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។​

បេី​តាមការបញ្ជាក់ពី​​នគរបាល​ស្រុក​ស្វាយចេក​ ​បាន​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ​ ស៊ឹ​ម​ ភា​រ៉ា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​ចំការ​គ​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយ​ ខេត្តបន្ទាយមានជ័យ​ ។​

ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៤​ថង់​តូច​ និង​ទូរស័ព្ទ​ដៃ ០១​គ្រឿង​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ថ្នាំ​ញៀន​ទាំងនេះ​រូបគេ​បាន​ទិញ​ពី​មនុស្ស​០១​នាក់​ នៅ​បឹង​ត្រកួន​ចំនួន​០៤​ដង​មក​ហើយ​ និង​យក​មក​លក់​បន្ត​ នៅ​ក្នុងភូមិ​សាស្ត្រ​ ស្រុក​ស្វាយចេក​ ។​ 

​ដោយ​ផ្អែក​លើ​ចម្លើយ​ សារភាព​របស់​ជនសង្ស័យ​និង​មាន​វត្ថុ​តាង​ជាក់ស្តែង​ ។​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

ដោយ​៖អារុណ​រះ


ចែករំលែក៖