ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តប៉ៃលិនបាននាំខ្លួនទៅពន្ធនាគារខេត្តប៉ៃលិន តាមដីកា

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៣​ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១១ និង ៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនបុរសជាជនត្រូវចោទម្នាក់ ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន​ តាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន  លេខ: ៣៣៨ ត.ព្រ/២២ ពីបទ: រំលោភលើទំនុកចិត្ត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញឿន  របស់លោកចៅក្រមស៊ើបសួរ ប៊ិន សក្ដា សាលាដំបូងខេត្តប៉ៃលិន។ 

 សមត្តកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបានឲ្យដឹងថា÷បុរសម្នាក់ជាជនត្រូវជាប់ចោទមានឈ្មោះ​ ប៉ាវ វិឆៃ (ហៅ ឆៃ)ភេទប្រុស អាយុ​ ៣១ឆ្នាំ​ ជាតិខ្មែរ​ (ជាប់ពន្ធនាគារជាច្រើនដងហើយ  មានទីលំនៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖