ខេត្តបាត់ដំបង៖ នៅថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២នេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានចែករំលែកចំណេះដឹងមួយជ្រុងតូចក្នុងវិស័យអប់រំនៅសាកលវិទ្យាល័យខេមរៈបាត់ដំបង៖
១- ប្រទេសដែលរីកចម្រើន វិស័យអប់រំកាន់តែទំនើប
២- សង្គមល្អដោយសារវិស័យអប់រំ
៣- គ្រួសារល្អ ត្រូវការអប់រំតាំងពីក្នុងពោះម្ដាយរហូតដល់ឃើញពន្លឺព្រះអាទិត្យ
៤- សង្គមដែលមានបរិស្ថានល្អ ត្រូវការអប់រំ
៥- សង្គមមួយមានធនធានមានជំនាញច្បាស់លាស់ ត្រូវការអប់រំ
៦- សង្គមមួយចេះកែច្នៃ និងមានផលិតផលរបស់ខ្លួន ត្រូវការបណ្តុះបណ្តាល
៧- ចំណេះកាន់តែខ្ពស់ មើលកាន់តែឆ្ងាយ និងរុញច្រានប្រជាជាតិមួយឱ្យបានរុងរឿង
៨- បង្អួតចំណេះដឹង ពង្រឹងគុណភាព វិស័យអប់រំរីកលូតលាស់ ៕
ដោយ ៖ សិលា