ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៥និង ៣០នាទី នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២២ បុរសម្នាក់ម្ចាស់កាសុីណូផាលេសបាន រាយការណ៍មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ថា បានឃើញគ្រាប់មីនចំនួន ០២គ្រាប់ នៅចំណុចមុខកាសុីណូផាលេស នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ម្ចាស់កាស៉ីណូបានរៀបរាប់ប្រាប់សមត្តកិច្ចប៉ុស្ដិ៍ឃុំស្ទឹងកាច់ថា÷លោកបានទិញអាចម៍ដីចំនួន២រថយន្ត ដឹកចេញពីដីនៅជិតផ្ទះសំណាក់ព្រំ មាស យកមកចាក់សម្រាប់ធ្វើសួនផ្កា ក៏បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០២គ្រាប់ នៅក្នុងគំនរដីដែលបានចាក់នៅជិតកាស៉ីណូនោះ។ ភ្លាមៗនោះលោកក៏រាយការណ៍នៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ ក្រោយមកសមត្ថកិច្ចក៏មក បានហ៊ុំព័ទ្ធកន្លែងគំនរដី ខ្លាចគ្រោះថ្នាក់រួចរាយការណ៍បន្តជូនអង្គភាពសុីម៉ាក់ ដើម្បីចុះមកយកគ្រាប់មីនខាងលើនេះ ៕
ដោយ៖ស សារ៉េត