ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងអន្តរាគមន៍ពិសេស នៅយប់ថ្ងៃអាទិត្យទី០៣ ខែកក្កដា ឆ្នាំ២០២២ ដោយរួមសហការជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះល្បាតនៅពេលយប់ក្នុងភូមិសាស្រ្តស្មុគស្មាញនិងតាមឆ្នេរក្នុងខេត្តព្រះសីហនុ ដើម្បីការពារប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ជាមួយគ្នានោះ នៅយប់ថ្ងៃដដែល កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ ដឹកនាំដោយលោក សេក ដារ៉ាវុធ អភិបាលរងស្រុកព្រៃនប់ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅលើដងផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៧៩-១៨០ ក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕
ដោយ៖សហការី