ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់បន្តិច អំពីបច្ចេកស័ព្ទពាក់ព័ន្ធនឹង «ឌីជីថល»

ចែករំលែក៖

ភ្នំពេញ ៖ តោះស្វែងយល់បន្តិច អំពីបច្ចេកស័ព្ទពាក់ព័ន្ធនឹង «ឌីជីថល» ដូចតទៅ៖

១) អ្វីទៅជា «ឌីជីថលកម្ម ឬ Digitalization» ?

២) អ្វីទៅជា «ការផ្លាស់ប្តូរឌីជីថល ឬ Digital Transformation »?

៣) ហើយវាទាំងពីរខុសគ្នាដោយរបៀបម៉េច?

«ឌីជីថលកម្ម ឬ Digitalization » វាមិនមែនគ្រាន់តែជាពាក្យកើតឡើងដោយគ្មានហេតុផលនោះទេ។ វាជាប្រធានបទមួយនៃការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ នៅក្នុងសង្គម នៅក្នុងបណ្ឌឹត្យសភា និងនៅក្នុងវិស័យ។ ទោះបីជាយ៉ាងណា ពាក្យថា «ឌីជីថលកម្ម» គឺជានិច្ចកាលវាត្រូវបានបកស្រាយខុសគ្នា និងត្រូវបានធ្វើឲ្យមានការភ័ន្តច្រឡំ ទៅនឹងពាក្យថា «ឌីជីថលកម្ម» នេះ។

ទោះបីជាពាក្យនេះមានកម្រឹតជំនាញខ្ពស់ និងធម្មតាវាខុសគ្នាក៏ដោយ ក៏វាទាំងនោះត្រូវបានប្រើប្រាស់ និងអាចបែងចែកបាន សម្រាប់ការយកមកប្រើប្រាស់។

លើសពីនេះទៅទៀត អ្នកដឹកនាំធុរកិច្ចជាច្រើន មានជំនឿដោយការភ័ន្តច្រឡំ ថា ដំណើរការនៃការធ្វើឌីជីថលកម្ម នឹងជាលទ្ធផល នៅក្នុងឌីជីថលកម្ម ឬ ការផ្លាស់ប្តូរឌីជីថល។

ភាពខុសគ្នានៃគោលគំនិតទាំងនេះ គឺមិនត្រឹមតែលំហាត់ធម្មតាប៉ុណ្ណោះទេ វាជាលំហាត់ នៅក្នុងការចាប់យកនូវសក្តានុពលការផ្លាស់ប្តូរពេញលេញនៃផ្នត់គំនិត និងយុទ្ធសាស្រ្ត។

 អ្វីទៅជា «ឌីជីថលកម្ម ឬ Digitalisation »?

មាននិយមន័យមួយចំនួនស្តីពី «ឌីជីថលកម្ម» ត្រូវបានដាក់ស្នើសុំ។

១) ចេញពីទស្សនៈរបស់បណ្ឌឹត្យសភា លោក Brennen និង Kriess បានកំណត់និយមន័យថា «ឌីជីថលកម្ម» តាមរយៈគមនាគមន៍ឌីជីថល និងផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល នៅលើជីវិតសង្គមបច្ចុប្បន្ន។

២) នៅក្នុងសន្ទានុក្រមបច្ចេកវិទ្យាព័ត៌មានរបស់លោក Gartner «ឌីជីថលកម្ម» គឺជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្លាស់ប្តូរម៉ូដែលធុរកិច្ច និងផ្តល់នូវចំណូលថ្មី និងកាលានុវត្តិភាពតម្លៃនៃការផលិត ហើយវាជាដំណើរការនៃបម្លាស់ទីទៅរកធុរកិច្ចឌីជីថល។

៣) ទោះបីជាយ៉ាងណាក៏ដោយ នេះត្រូវបានបង្កើតជាសំណួរឡើងថា «តើអ្វីទៅជាធុរកិច្ចឌីជីថល»?

I-SCOOP បានផ្តល់នូវចម្លើយ៖ ពួកគេនឹងជជែកតវ៉ាថា «ធុរកិច្ចឌីជីថល» គឺជាលទ្ធផលនៃហ្វូងមនុស្សក្នុងដំណើរការឌីជីថលកម្ម (មានន័យថា ដំណើរឆ្ពោះចេញពីចង្វាក់ផលិតកម្ម ទៅចង្វាក់ផលិតកម្មឌីជីថល) និងជំហានចាំបាច់បោះទៅមុខឆ្ពោះទៅរក «ការផ្លាស់ប្តូរឌីជីថល ឬ Digital Transformation »។

 មានពាក្យពីរទៀត ដែលយើងត្រូវដឹងផងដែរ គឺ «Digitization» និង «Digitalization» ហើយអ្វីទៅជាភាពខុសគ្នារវាងវាទាំងពីរ?

នៅក្នុងមូលដ្ឋាននៃការតវ៉ា គឺថា «ឌីជីថលកម្ម ឬ Digitalization»  គឺមិនអាចកើតឡើងដោយគ្មានការធ្វើ Digitization ។ 

« Digitization» គឺជាការផ្លាស់ប្តូរពីអាន់ណាឡូក ទៅជាឌីជីថល ហើយផ្ទុយទៅវិញ «ឌីជីថលកម្ម ឬ Digitalization» គឺជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្តូរទិន្នន័យពីអាន់ណាឡូកទៅជាឌីជីថល (ឬ Digitized) ដើម្បីធ្វើឲ្យប៉ះពាល់ដល់កិច្ចការងារត្រូវបានដំណើរការកើតយ៉ាងដូចម្តេច? តើត្រូវផ្លាស់ប្តូរការចូលរួមនិងការធ្វើអន្តរកម្មរបស់បណ្តាអតិថិជន និងបណ្តាក្រុមហ៊ុន យ៉ងដូចម្តេច? និងការបង្កើតលំហូរនៃចំណូលថ្មី (គឺឌីជីថល)។

Digitization សំដៅដល់ការបង្កើនប្រសិទ្ធភាពផ្ទៃក្នុងនៃដំណើរការ (ឧទាហរណ៍៖ ការធ្វើស្វ័យប្រវត្តិកម្មការងារ, ការកាត់បន្ថយនៃការប្រើប្រាស់ក្រដាស់) និងជាលទ្ធផលក្នុងការកាត់បន្ថយថ្លៃដើម។

 ផ្ទុយទៅវិញ ឌីជីថលកម្មឬ Digitalization គឺជាយុទ្ធសាស្រ្ត ឬដំណើរការ ដែលឆ្ពោះទៅមុននូវកិច្ចប្រតិបត្តិការនៃបច្ចេកវិទ្យា ដើម្បីបញ្ជាក់នូវជម្រៅ ការផ្លាស់ប្តូរស្នូល ទៅនឹងម៉ូដែលធុរកិច្ចទាំងមូល និងបដិវត្តកម្មការងារ។

 អ្វីទៅជា Digitalization និង  Digital Transformation? ហើយអ្វីដែលជាភាពខុសគ្នារវាងវាទាំងពីរ?

ទោះបីជា អ្នកដឹកនាំធុរកិចកច ជានិច្ចកាលបានប្រើប្រាស់ពាក្យ «ឌីជីថលកម្ម ឬ Digitalization» ជាឆ័ត្រ សម្រាប់ពាក្យ «ការផ្លាស់ប្តូរឌីជីថល ឬ Digital Transformatin» ក៏ដោយ ក៏ន័យរបស់វានៅតែមានភាពខុសគ្នា។

«ការផ្លាស់ប្តូរឌីជីថល ឬ Digital Transformation » តម្រូវអនុម័តធំទូលាយជាងនេះនៃបច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្តូរជាវប្បធម៌។

ការផ្លាស់ប្តូរឌីជីថល គឺភាគច្រើននិយាយអំពីមនុស្ស ច្រើនជាងអ្វីដែលជាបច្ចេកវិទ្យាឌីជីថល។ វាតម្រូវឲ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធ ដែលជាមជ្ឈមណ្ឌលនៃអតិថិជន ដែលត្រូវបានគាំពារដោយអ្នកដឹកនាំ ដឹកនាំដោយភាពប្រឈមជារ៉ាឌីកាល ដើម្បីសហការនូវវប្បធម៌ និងការបង្កើនអានុភាពនៃបច្ចេកវិទ្យា ដែលផ្តល់អំណាច និងលើកទឹកចិត្តអ្នកបម្រើការងារ។

តើអ្វីជាបញ្ហាឲ្យពិតប្រាកដ នៃន័យរបស់ពួកវាខាងលើ?

 នៅពេល ម្តងគិតថា «ការផ្លាស់ប្តូរឌីជីថល» គឺសំដៅដល់ ឌីជីថលកម្ម និង ឌីជីថលកម្ម ម្តងត្រូវបានហៅថា «កុំព្យូទ័រកម្ម ឬ Computerization» , បញ្ហាការហៅ នៅពេលពិភាក្សាគ្នានូវបាតុភូតកើតឡើង នៅកន្លែងដែលវាក្យស័ព្ទត្រូវបានផ្លាស់ប្តូរលឿនពេក ស្របតាមបច្ចេកវិទ្យាដែលកើតឡើង។

បើសិនជា អ្នកដឹកនាំធុរកិច្ច គិតថា គេអាចធ្វើឌីជីថលកម្មនីវធុរកិច្ចបាន ឬការផ្លាស់ប្តូរខ្លួនពីអាន់ណាឡូកទៅជាឌីជីថលបានគ្របើគ្រាន់ ដើម្បីការផ្លាស់ប្តូរជាឌីឌីថល នោះគេទាំងនោះ កំពុងតែមិនយល់អំពីអ្វីន័យនៃពាក្យ និងភ្លេចទៅលើឱកាស ដើម្បីចូលរូម ទទួលបានផលចំណេញពីការប្រកួតប្រជែង, ភាពទទួលខុសត្រូវរបស់អតិថិជន និងការរំពឹងទុកនិងតម្រូវការ របស់អ្នកបម្រើការងារ និងក្លាយជាធុរកិច្ចដ៏រហ័សរហួន។

ទោះបីជាយ៉ាងណា ការពិត គឺជាអ្វីដែលធុរកិច្ចមួយចំនួន និងកំពុងទទួលបានជោគជ័យដិយសារតែមានការផ្លាស់ប្តូរឌីជីថល ហៅថា Digital transformation នេះឯង។

 Kane et al.’s (2017) ការសិក្សាជាសកលមួយបានបង្ហាញថា៖ មានត្រឹមតែ ២៥% នៃស្ថាប័ន ត្រូវបានធ្វើការផ្លាស់ប្តូរឌីជីថល ទៅក្នុងធុរកិច្ចឌីជីថល, ៤១% បាននិងកំពុងធ្វើដំណើរនៅលើដំណើរការនៃការផ្លាស់ប្តូរ និង ៣១% ទៀត បានវិនិយោគពេលវេលាដ៏ច្រើននិយាយអំពីនិន្នការ ជាជាងពួកគេបញ្ចេញនូវសកម្មភាពទៅលើវា។

ហើយអ្វីដែលជាការគួរឲ្យកត់សម្គាល់នោះ គឺ ៨៥% នៃអ្នកប្រតិបត្តិការ បានបង្ហាញថា ភាពទទួលបានភាពចាស់ទុំឌីជីថល គឺជាភាពចាំបាច់ ដើម្បីទទួលបានជោគជ័យនៃស្ថាប័ន។

 ភាពផ្សេងគ្នារវាងការទទួលស្គាល់ឌីជីថល ជាភាពចាំបាចើនៃការប្រកួតប្រជែង និងការប្រតិបត្តិប្រកបដោយជោគជ័យ ដែលបានមកពីយុទ្ធសាស្រ្តនៃផ្លាស់ប្តូរ ដែលអ្នកដឹកនាំភាគច្រើន កំពុងតែមិនដឹងថាក្តោបក្តាប់ឱកាសនេះយ៉ាងដូចម្តេច? ដែលអាចនាំយក «ឌីជីថល» នេះ ទៅជូនឲ្យប្រជាជនខ្លួន ដំណើរការ និងបច្ចេកវិទ្យា៕

ដោយ ៖ លោក អ៉ឹម វុត្ថា ម៉ាស្ទ័រផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ពីអតីតសហភាពសូវៀត (១៩៨៨-១៩៩៤)


ចែករំលែក៖