ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តតាកែវបេីកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី៣៧

ចែករំលែក៖

ខេត្ត​តាកែវ៖ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​តាកែវ​ បានឱ្យដឹងថា​ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ មានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តតាកែវលើកទី៣៧ អាណត្តិទី៣ ជាមួយរដ្ឋបាលខេត្តតាកែវ ស្ថិតក្រោមអធិបតីភាពលោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង លោក លោកស្រី​ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំង លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការចំណុះរដ្ឋបាលខេត្ត និងលោក លោកស្រី មន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។

   នាឱកាសនោះ លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានខេត្តតាកែវដែលបានជួយសម្រួលដល់ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដំណើរការដោយរលូន មិនមានបាតុភាពណាមួយកើតឡើង ក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងបោះឆ្នោត រាប់សន្លឹកឆ្នោតឡើយ គឺប្រកបដោយតម្លាភាព សេរី និងយុត្តិធម៌។

   សូមជម្រាបជូនដែរថា របៀបវារៈសំខាន់ៗ ដែលបានដាក់ជូនកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣របស់ ក្រុមប្រឹក្សាខេត្ត រួមមាន៖ 

   ទី១-ការពិនិត្យ និងអនុម័តសេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៦។ 

   ទី២-ការពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២២ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ និងទី៣-ប្រកាសពេលវេលា នៃកិច្ចប្រជុំលើកក្រោយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២៕

ដោយ​៖សហការី​


ចែករំលែក៖