ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចពីរស្ថាប័នគឺកងពលតូចថ្មើរជើងលេខ៥១និងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតតឹងសរសៃកដាក់គ្នាករណីរឿងរើតង់ទាហានចេញមិនប្រាប់នៅរសៀលថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២២នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតឈមនិងផ្សាររោងក្លឿងស្រុកអារ័ញ្ញ(ថៃ)។
សេចក្ដីរាយការណ៍ប្រាប់ថា នៅវេលាម៉ោង២រសៀលគេឃើញកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានទំនាស់ពាក្យសម្ដីជាមួយកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១រហូតគម្រាមយកអាវុធមករកបាញ់សម្ដីធំតូចបណ្តាលឱ្យភ្ញៀវទេសចរណ៍ចេញ.ចូលលេងល្បែងមានភ្ញាក់ផ្អើល។
ក្រោយមានការទាស់សម្ដីគ្នារវាងកម្លាំង២ស្ថាប័នច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឃើញកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រមាណជាង១០នាក់ បានចុះទៅអន្តរាគមន៍ និងសម្របសម្រួលត្រូវបានបញ្ចប់ហើយដើរចេញរៀងខ្លួនចូលកន្លែងធ្វើការវិញ។
តាមសំដីកម្លាំងយោធាកងពលតូចថ្មើជើងលេខ៥១បានប្រាប់ថា៖ មូលហេតុមានទំនាស់ជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែរឿងមន្ត្រីនគរបាលអន្តោប្រវេសន៍បានរុះរើតង់កន្លែងអង្គុយយាមតាំងពីប្រតិការណ៍កូវីដ.១៩រហូតពេលនេះត្រូវបានរុះរើចេញហើយមិនប្រាប់ហើយគ្មានកន្លែងអង្គុយយាមទើបសួរនាំទើបកើតជាទំនាស់ពាក្យសំដី។
មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ទំនាស់រវាងកម្លាំងនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាមួយលម្លាំងយោធាកងពលតូចលេខ៥១ ពិតជាកើតមានពិតម៉ែនគ្រាន់តែទំនាស់ពាក្យសំដីមិនទាន់ប្រឈមមុខដាក់គ្នានៅឡើយទេ។
មន្ត្រីនគរបាលអន្តោប្រវេសន៍បញ្ជាក់ថា៖ រឿងដែលកើតឡើងនៅពេលមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានរុះរើចេញតង់ដែលប៉ះពាល់សណ្តាប់ធ្នាប់សន្តិសុខភ្ញៀវចេញ.ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតតាមការណែនាំពីក្រសួងមហាផ្ទៃ ហើយត្រូវបានកម្លាំងយោធាកងពលតូចថ្មើជើងលេខ៥១ ហាមមិនអោយរុះរើទើបកើតមានទំនាស់ពាក្យសំដី។
ក្រសួងមហាផ្ទៃកំណត់សម្រាប់ការងារកម្លាំងនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គ្រប់គ្រោងការងារជម្រៅ១គីឡូម៉ែត្រ និងខាងជើងស្ពានស្របតាមព្រំដែនជាង១គីឡូម៉ែត្រកន្លៈ ខាងត្បូងស្ពានស្របព្រំដែនជាង១គីឡូម៉ែត្រ មន្ត្រីដែលមានតួនាទីច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានមន្ត្រីគយនិងរដ្ឋករ និងមន្ត្រីពេទ្យធ្វើចត្តាលីស័ក មន្ត្រីគណកម្មការច្រកទ្វារ សហការមន្ត្រីនគរបាលអន្តោប្រវេសន៍ ៕
ដោយ ៖ វណ្ណា