ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់ស្លាប់អណ្ដែតទឹកបងទន្លេសាប

ចែករំលែក៖

ភ្នំពេញ៖​ ប្រទះឃើញសពបុរសម្នាក់ស្លាប់អណ្ដែតទឹកតាមដងទន្លេសាបដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង​ ០៣ និង ៣០ នាទីរសៀលថ្ងៃអង្គារ ០៥ខែកក្កដាឆ្នាំ ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅក្រុមទី៩ភូមិ១​ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបងប្អូនប្រជានេសាទខ្មែរអ៊ិស្លាមក៏បានប្រទះឃើញសពអណ្ដែតទឹកនៅម្ដុំនិងគល់ស្ពានជ្រោយចង្វាក្រោយពីប្រទះឃេីញរួចមកក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វាហើយសមត្ថកិច្ចក៏បានឱ្យកម្លាំងបងប្អូនខ្មែរអ៊ិស្លាមជួយទាញយកចូលមកខាង។ 

សពមិនស្គាល់អត្តសញ្ញាណទេ សពមានសភាពហើមធុំក្លិនស្អុយរលួយស្លៀកខោខោប៊យជើងវែងពណ៌ខ្មៅពាក់អាវផ្កា។ 

ក្រោយពីកម្លាំងមានសមត្ថកិច្ចធ្វើការពិនិត្យនិងកោសល្យវិច័យទៅលើសពបានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងថាសពពិតជាបានស្លាប់ដោយសារការលង់ទឹកស្លាប់ពិតប្រាកដមែននឹងបានយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដេីម្បីរង់ចាំស្វែងរកសាច់ញាតិនឹងក្រុមគ្រួសារដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជីណា


ចែករំលែក៖