ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈជិះម៉ូតូដួលដោយខ្លួនឯង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈរូបគាត់ជិះម៉ូតូក្នុងល្បឿនលឿនដួលដោយខ្លួនឯងបោកក្បាលទៅនឹងថ្នល់ ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៩យប់ថ្ងៃទី៥ខែកក្កដាឆ្នាំ២០២២នៅលើផ្លូវលេខ១៣០ត្រង់ចំណុចភូមិរលាំងគ្រើល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពងស្ពឺ។

នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ សួន ដានី ភេទប្រុសអាយុ២៩ឆ្នាំបានស្លាប់ភ្លាមនៅកន្លែងកើតហេតុ រស់នៅភូមិស្ពានតោ ឃុំរលាំងគ្រើល ស្រុកសំរោងទង ។

ជិះម៉ូតូមួយគ្រឿង ម៉ាកអុិចសុិចទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរពីទិសខាងលិចទៅទិសខាងកើត ។

ប្រភពបានបន្តទៀតថាមកដល់ចំណុចកើតហេតុខាងលើបានដួលខ្លួនឯង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តងទៅ។

ក្រោយកើតហេតុមន្ត្រីជំនាញបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួមទាំងម៉ូតូរបស់ជនរងគ្រោះផងដែរ ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖