ភ្នំពេញ៖នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាសង្កាត់ឃ្មួញ អណត្តិទី៥ ដែលមានចំនួន១១រូប ។
យោងតាមប្រកាសលេខ ៣២៦០ ប្រក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ សមាសភាពក្រុមប្រឹក្សាសង្កាត់ឃ្មួញ មានប្រធានក្រុមប្រឹក្សាសង្កាត់ ០១រូប គឺលោក សួង ម៉ុក និងសមាជិក សមាជិកា ១០រូប និងតែងតាំងលោក សួង ម៉ុក ជាចៅសង្កាត់ឃ្មួញ លោក អ៊ុច សម្បត្តិ ជាចៅសង្កាត់រងទី១ លោក សរ នាង ជាចៅសង្កាត់រងទី២ ។
ពិធីប្រកាសសមាសភាពក្រុមប្រឹក្សាសង្កាត់នេះ បានធ្វើឡើងមានការអញ្ជើញចូលរួមពី លោកអភិបាលរងខណ្ឌ លោកនាយករដ្ឋបាលខណ្ឌ លោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ សមាជិកក្រុមប្រឹក្សាអណត្តិចាស់ អណត្តិថ្មី ប្រធានភូមិ អនុប្រធានភូមិ តំណាងគណបក្សនយោបាយដែលមានអាសនៈក្នុងក្រុមប្រឹក្សាសង្កាត់ សង្គមសុីវិល គណៈកម្មាធិការនានារបស់សង្កាត់ ៕
ដោយ៖ ចន្ទ លីហ្សា