ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍កីឡាបាល់ទាត់ស្ត្រីពានរង្វាន់ទ្វីបអឺរ៉ុបដ៏ធំក្នុងប្រវត្តិសាស្ត្រចាប់ផ្តើមពីថ្ងៃពុធនេះហើយ

ចែករំលែក៖

ការប្រកួតជើងឯកអឺរ៉ុបនារី ឬ យូរ៉ូនារី ចាប់ផ្តើមនៅថ្ងៃពុធនេះហើយនៅពេលដែលម្ចាស់ផ្ទះអង់គ្លេសប៉ះអូទ្រីស ដោយអ្នករៀបចំកម្មវិធីនិយាយថា “តោះទៅបង្កើតប្រវត្តិសាស្ត្រដ៏ធំមួយ”។ សំបុត្រចំនួន៥០០,០០០ដែលបំបែកឯតទគ្គកម្មគឺពីរដងច្រើនជាងការចូលរួម Euro មុននៅប្រទេសហូឡង់ក្នុងឆ្នាំ២០១៧ ត្រូវបានលក់ហើយ ដោយវគ្គចុងក្រោយនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Wembley ដែលលក់អស់នៅថ្ងៃទី៣១ ខែកក្កដា។

យោងតាមអ្នកវិភាគទិន្នន័យ Nielsen’s Gracenote បានឱ្យដឹងថា អង់គ្លេសគឺជាក្រុមដែលពេញចិត្តក្នុងការឈ្នះ Euro 2022នេះ។ ការប្រកួតបើកឆាកក្នុងពូលរបស់ពួកគេជាមួយនឹងប្រទេសអូទ្រីស ដែលនឹងត្រូវបានទស្សនាប្រមាណ៧០,០០០ នៅខាងក្នុងកីឡដ្ឋាន Old Trafford គឺជាការប្រកួតដំបូងក្នុងចំណោម៣១ប្រកួតក្នុងរយៈពេល២៥ថ្ងៃ។

ក្រុមចំនួន១៦រួមទាំងក្រុមអៀរឡង់ខាងជើង និងហូឡង់នឹងចូលរួមប្រកួតប្រជែងក្នុងការប្រកួតជើងឯកអឺរ៉ុបនារីដំបូងគេដែលនឹងរៀបចំឡើងនៅប្រទេសអង់គ្លេសចាប់តាំងពីឆ្នាំ២០០៥។ ១៧ឆ្នាំមកនេះ អ្នករៀបចំការប្រកួត Uefa ដែលជាស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុប បានអះអាងពីការរៀបចំជាលើកទី១៣ថា ជា “ព្រឹត្តិការណ៍កីឡាស្ត្រីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអឺរ៉ុប”។

លោកស្រី Nadine Kessler ប្រធាន Uefa កីឡាបាល់ទាត់នារីបាននិយាយថា “យើងមិនអាចរង់ចាំឱ្យបាល់វិលបានទេ។ សំបុត្រចំនួនកន្លះលានដែលបានលក់រួច ហើយត្រូវបានទិញពីប្រទេសចំនួន៩៩ ហើយតើអ្នកណាខ្លះគិតបែបនេះសម្រាប់ការប្រកួតនារី? នោះពិតជាអស្ចារ្យណាស់ វាបង្ហាញថាតើការរំពឹងទុករបស់យើងខ្ពស់ប៉ុណ្ណា និងអ្វីដែលយើងចង់សម្រេចបាន”។

ការប្រកួត Euro របស់ស្ត្រីជាធម្មតាធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ហើយបន្ទាប់ពីប្រទេសហូឡង់បានឈ្នះពាននេះកាលពីឆ្នាំ២០១៧វាគួរតែធ្វើឡើងនៅឆ្នាំ២០២១។ ប៉ុន្តែត្រូវបានផ្អាកបន្ទាប់ពីការប្រកួតជើងឯកអឺរ៉ុបឆ្នាំ២០២០ផ្នែកបុរស និងកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ទាំងពីរត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២១ដោយសារតែជំងឺរាតត្បាត។

នៅពេលដែលប្រទេសអង់គ្លេសបានរៀបចំការប្រកួតកាលពីមុនក្នុងឆ្នាំ២០០៥កន្លែងនៅទូទាំង North West – Blackpool, Manchester, Blackburn, Warrington និង Preston ត្រូវបានប្រើប្រាស់ជាកីឡដ្ឋានសម្រាប់ការប្រកួត។ ពេលនេះការប្រកួតកំពុងត្រូវបានរៀបចំឡើងនៅទូទាំងប្រទេស បើទោះបីជាមិនមានកន្លែងនៅ Midlands ឬ North East នឹងរៀបចំការប្រកួតក៏ដោយ។

នេះក៏ជាលើកទីមួយដែរ ដែលបច្ចេកវិទ្យា Video Assistant Referee ត្រូវបានប្រើប្រាស់ក្នុងព្រឹត្តិការណ៍ Women’s European Championship។

UEFA បានដាក់លក់សំបុត្រ៧០០,០០០បន្ថែមទៀតដោយអ្នកគាំទ្រមាន២៤០,០៤៥បានកក់ទិញ។ តម្លៃសំបុត្រត្រូវបានកំណត់តម្លៃទាបដើម្បីទាក់ទាញគ្រួសារ។ ពួកគេមានចាប់ពី៥ផោនដល់៥០ផោន មានន័យថាគ្រួសារដែលមាន៤នាក់អាចមើលការប្រកួតបានត្រឹមតែ៣០ផោន។ចំណែកអ្នកគាំទ្រអន្តរជាតិជិត១០០,០០០ត្រូវបានគេរំពឹងថានឹងចូលរួមការប្រកួត ខណៈដែលអ្នកទស្សនាទូរទស្សន៍ទូទាំងពិភពលោកចំនួន២៥០លាននាក់ត្រូវបានគេរំពឹងថានឹងទស្សនា។

ការប្រកួតយូរ៉ូនារីនៅឆ្នាំនេះត្រូវបានចែកចេញពី៤ពូលគឺពូលA, B, C និង D។ ពូលនីមួយៗមាន៤ក្រុមដោយត្រូវប្រកួតជម្រុះដើម្បីឡើងទៅកាន់វគ្គខ្វែងពូល។ ក្រុមនីមួយក្នុងពូលទាំង៤មានដូចជា

ពូលA៖ England, Austria, Norway, Northern Ireland. ប្រកួតក្នុងកីឡដ្ឋាន៖  Manchester (Old Trafford), Southampton, Brighton។

ពូល B៖ Germany, Denmark, Spain, Finland ប្រកួតក្នុងកីឡដ្ឋាន៖ Milton Keynes, Brentford។

ពូល C៖ Netherlands, Sweden, Switzerland, Portugal ប្រកួតក្នុងកីឡដ្ឋាន៖  Leigh, Sheffield (Bramall Lane)។

ពូល D៖ France, Italy, Belgium, Iceland ប្រកួតក្នុងកីឡដ្ឋាន៖  Manchester (Academy Stadium), Rotherham ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖