ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ គិតមកដល់ពេលនេះសប្បុរសជនដែលបានចូលរួមសម្រាប់បំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះមានចំនួនទឹកប្រាក់15,614,910ដុល្លារនិងប្រាក់រៀលចំនួន190.800.000រៀល

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២ បានបង្ហោះអំពីតួលេខ ចំពោះថវិកាដែលសប្បុរសជនចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះមីននៅកម្ពុជា ក្នុងន័យថាកម្ពុជាគ្មានមីន។ នោះសម្ដេចបានមានប្រសាសន៍តាមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា, បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!គិតមកដល់ពេលនេះសប្បុរសជនដែលបានចូលរួមសម្រាប់បំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះមានចំនួនទឹកប្រាក់ 15,614,910ដុល្លារនិងប្រាក់រៀលចំនួន 190.800.000រៀល។ នេះជាចលនាជាតិដ៍ធំដើម្បីឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុនសែន បានមានប្រសាសន៍លើកឡើងថា  ដើម្បីសម្រួលដល់ការចូលរួមរបស់បងប្អូនជាបន្តទៀតអាជ្ញាធរមីនកម្ពុជាបានបើកគណនីនៅធនាគារABAធនាគារអេសុីលីដានិងធនាគារកាណាឌីយ៉ាដូចមានភ្ជាប់មកជាមួយ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោហ៊ុនសែន បានសង្ឃឹមយ៉ាងមុតមាំថ្លែងថា, ខ្ញុំសង្ឃឹមថាជនរួមជាតិយើងទាំងក្នុងនិងក្រៅប្រទេសនឹងបន្តចូលរួមក្នុងយុទ្ធនាការឈានទៅបញ្ចប់សោកនាដកម្មលើទឹកដីដ៏កំសត់របស់យើងត្រឹមឆ្នាំ២០២៥៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖