ក្រោយពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លាលែងចេញពីតំណែង ពេលនេះរដ្ឋមន្ត្រិទទួលបន្ទុកគ្រួសារនិងកុមារ Will Quince បានសម្រេចលាលែងចេញពីតំណែងដែរ ក្លាយជារដ្ឋមន្ត្រីទី៣ហើយក្នុងរយៈពេល២៤ម៉ោង បានលាលែងចេញពីតំណែង។
តាមសារព័ត៌មាន Guardian បានផ្សាយថា នេះជារដ្ឋមន្ត្រីទី៣ហើយក្នុងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីបូរីស ចនសុន ដែលលាលែងចេញពីតំណែង។
លោក Quince បានលើកឡើងថា «នៅថ្ងៃនេះ ខ្ញុំបានដាក់លិខិតលាលែងចេញពីតំណែងឡើងទៅកាន់នាយករដ្ឋមន្ត្រី។ ការលាលែងចេញពិតំណែងដោយសារតែការសន្យារបស់ខ្ញុំមិនអនុវត្តបានជោគជ័យ ។ ខ្ញុំសូមជូនពរដល់អ្នកជំនួសខ្ញុំទទួលបានជោគជ័យ៕ ដោយ៖ ធីរីណា
រូបថត៖ Nikkei