ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ផ្សឹកសង្ឃមួយអង្គក្រោយបែកធ្លាយរឿងរំលោភនារីម្នាក់រហូតមានផ្ទៃពោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ មានរឿងប្លែកៗដែលសង្គមស្អប់ខ្ពើម ប្រជាពលរដ្ឋមិនគាំទ្រ មិនអាចទទួលយកបាន ចំពោះបុគ្គលសង្ឃដែលប្រព្រឹត្តបទល្មើសធ្វើឱ្យប៉ះពាល់ដល់សាសនាដែលជាសាសនារបស់រដ្ឋ។ 

    ជាក់ស្តែងព្រះសង្ឃមួយអង្គគង់នៅវត្តឥសីគិរីជុំ ហៅវត្តត្រពាំងឫស្សី ស្ថិតក្នុងឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានពុទ្ធបរិស័ទចំណុះជើងវត្តបណ្តេញចេញពីវត្តក្រោយបែកធ្លាយថា សង្ឃអង្គនេះបានរំលោភនារីម្នាក់រហូតមានផ្ទៃពោះ និងគំរាមឱ្យនាងរំលូតកូនចោល ពេលនាងទៅកំដរម្តាយព្យាបាលជំងឺនៅក្នុងវត្តនោះ។  

    បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនព្រះតេជព្រះគុណព្រះនាម ម៉ៅសៀវ បុត្រាថាណុន ព្រះជន្ម៤១ឆ្នាំយកទៅផ្សឹកដើម្បីអនុវត្តតាមច្បាប់កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅវត្តដំណាក់ត្រាច ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 

    សូមបញ្ជាក់ថា ប្រជាពលរដ្ឋតែងតែគោរពប្រណិប័តន៍ចំពោះព្រះសង្ឃ ប៉ុន្តែបុគ្គលខ្លះគាត់បានប្រព្រឹត្តខុសឆ្គងរហូតដល់ប៉ះពាល់ទំនៀមទម្លាប់សាសនា គឺជាអំពើមួយដែលត្រូវបោះបង់ចោលកុំឱ្យកើតមានក្នុងសង្គម៕                              

ដោយ ៖ សហការី


ចែករំលែក៖