ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរខួប ១៤ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២២)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានបញ្ជាក់ថា, ប្រាសាទព្រះវិហារគឺជាប្រាសាទហិណ្ឌូបុរាណមួយ ដែលត្រូវបានសាងសង់ឡើងកំឡុងសម័យអាណាចក្រខ្មែរ ដែលស្ថិតនៅលើកំពូលភ្នំដែលមានកំពស់ ៥២៥ ម៉ែត្រ នៅជួរភ្នំដងរ៉ែកខេត្តព្រះវិហារ ប្រទេសកម្ពុជា។ 

ក្រោមព្រះរាជបូជនីយកិច្ចរបស់ ព្រះបរមរតនកោដ្ឋ និងការដឹកនាំដ៏បុិនប្រសព្វរបស់សម្តេចតេជោ  នាយករដ្ឋមន្ត្រី ប្រាសាទព្រះវិហារបានចុះបញ្ជីសម្បត្តិបេតិភណ្ឌពិភពលោករបស់អង្គការយូណេស្កូ  កាលពីថ្ងៃទី៧  ខែកក្កដា  ឆ្នាំ២០០៨ ។

ក្រសួងបរិស្ថាន ក៏អបអរសាទរខួប ១៤ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧  កក្កដា  ២០០៨-៧  កក្កដា  ២០២២) ។ បញ្ជាក់ រូបថតដោយ៖  Suong Mardy, MP Maxx, Paik Lim ៕

ដោយ ៖ សិលា


ចែករំលែក៖