ភ្នំពេញ ៖ សូមអំពាវនាវដល់ ម្ចាស់យានយន្ត គ្រប់ប្រភេទ រួមទាំងក្រុមហ៊ុនដឹកជញ្ជូនផងដែរ សូមមេត្តា កុំប្រេីឱកាសនៃការប្រមូលផ្ដុំក្នុងរូបភាពណាមួយ ដើម្បីស្នើសុំ ឬទាមទារឱ្យមានការលើកលែងលើលក្ខខណ្ឌណាមួយពាក់ព័ន្ធនឹងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុវត្ថិភាពយានយន្ត បង្កឱ្យមានកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ព្រមទាំងធ្វើឱ្យផ្លូវថ្នល់របស់យើងឆាប់ខូចមុនអាយុកាលកំណត់។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម សាធារណជនទាំងអស់ មេត្តាជ្រាប ជាព័ត៌មាន ដោយ ស្មារតីយោគយល់ អធ្យាស្រ័យ និងសហការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា ប្រកបដោយ ការ ទទួល ខុសត្រូវខ្ពស់។
ផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏សូមអរគុណ!
#ចម្លងពីប្រភពដើម ក្រសួងសាធារណការ និងដឹកជញ្ជូន។
ដោយឡែកក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញ សេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, ក្រសួងសាធារណការ និងដឹកជញ្ជូន សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលជា ម្ចាស់យានយន្តគ្រប់ប្រភេទ ដែលបានចូលរួមសហការអនុវត្តតាមសេចក្តីណែនាំ និងបំពេញលក្ខខណ្ឌផ្សេងៗ របស់ក្រសួងនាពេលកន្លងមក។ ជាមួយគ្នានេះ ក្រសួង ក៏នៅតែសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ទាំងអស់នឹងនៅតែប្រកាន់ស្មារតីបន្តការចូលរួមសហការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា ដោយរក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈ មិនត្រូវធ្វើការប្រមូលផ្តុំប្តឹងតវ៉ា ដែលអាចបង្កឱ្យមានការកកស្ទះ ចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិត ធ្វើឱ្យប៉ះពាល់ដល់ពេលវេលា ផលប្រយោជន៍ និងការធ្វើ ដំណើររបស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏សូមអំពាវនាវដល់សាធារណជនដែលជាម្ចាស់យានយន្ត គ្រប់ប្រភេទ រួមទាំងក្រុមហ៊ុនដឹកជញ្ជូនផងដែរ សូមមេត្តាកុំឆ្លៀតឱកាសប្រើប្រាស់ការប្រមូលផ្ដុំក្នុងរូបភាព ណាមួយ ដើម្បីស្នើសុំ ឬទាមទារឱ្យមានការលើកលែងលើលក្ខខណ្ឌណាមួយពាក់ព័ន្ធនឹងការកែច្នៃយានយន្ត ខុសលក្ខណៈបច្ចេកទេស ដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុវត្ថិភាពយានយន្តបង្កឱ្យមានកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ព្រមទាំងធ្វើឱ្យផ្លូវថ្នល់របស់យើងឆាប់ខូចមុនអាយុកាលកំណត់។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ដោយស្មារតីយោគយល់អធ្យាស្រ័យ និងសហការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ៕
ដោយ ៖ សិលា