ព័ត៌មានទាន់ហេតុការណ៍៖

អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ«រងការបាញ់ប្រហារ ពិបាករួចពីក្តីស្លាប់ដោយរបួសធ្ងន់»

ចែករំលែក៖

បណ្តាញទូរទស្សន៍ជប៉ុន NHK បានផ្សាយថា អតីតនាយករដ្ឋមន្ត្រី ជប៉ុន លោកស៊ីនហ្សូអាបេ បានដួល ដោយមានការហូរឈាមច្រើន ក្រោយមានសំឡេងផ្ទុះកាំភ្លើង ក្នុងពេលកំពុងថ្លែងសុន្ទរកថា នៅ Nara ។
លោកស៊ីនហ្សូអាបេរងការបាញ់ប្រហារ ក្នុងពេលលោកបានចូលរួម ឃោសនាបោះឆ្នោត ជូនលោក Kentaro Asah អាយុ ៤៦ឆ្នាំ ជាសមាជិកគណកប្សប្រជាធិបតេយ្យសេរី កាន់អំណាចស្ថិតនៅជិតស្ថានីយ៍ Yamatosaidaiji ក្នុងទីក្រុង ណារ៉ា ។ លោករងការបាញ់ប្រហារនៅវេលាម៉ោង ១១និង ៣០នាទីព្រឹកថ្ងៃទី ៨ខែកក្កដា (ពេលវេលាក្នុងតំបន់)។
លោកអាបេ អាយុ៦៧ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗនោះដែរក្រោយរងការបាញ់ប្រហារពីបរុសម្នាក់ ។ តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មានសំឡេងផ្ទុះអាវុធ ពីរគ្រាប់ ក្នុងពេលលោកអាបេកំពុងតែថ្លែងសុន្ទរកថា ។
កម្លាំងប៉ូលិសចាប់ជនដៃដល់ភ្លាមៗនោះដែរ។ ក្នុងពេលនេះដែរ សារព័ត៌មាន NHK បានផ្សាយថា លោកអាបេ រងការបាញ់ប្រហារចំទ្រូង ហើយហូរឈាមជាច្រើន។ តាមព័ត៌មាន អាប់ដែតថ្មីបំផុតរបស់សារព័ត៌មាន ខាងលើ លោកអាបេ ពិបាកក្នុងការឆ្លងផុតគ្រោះអាសន្ននេះ ៕ដោយ៖ ធីរីណា

រូប​ថត​ ៖​ NHK

រូបថត៖ Reuters 


ចែករំលែក៖