ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ លោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ បានដឹកនាំក្រុមការងារ ឆ្លៀតពេលចុះផ្ទាល់ជួបសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដែលមានបញ្ហាផ្នែកជីវភាព ទីទាល់ក្រខ្លាំង ចំនួន ៩គ្រួសារ ៣គ្រួសារនៅសង្កាត់បឹងទំពុន១ និង ៦គ្រួសារ នៅសង្កាត់បឹងទំពុន២ ដោយក្នុងមួយគ្រួសារទទួលបានអំណោយឧបត្ថម្ភរបស់លោក ស ថេត ចំនួន ១០មុឺនរៀល អង្ករ២ការ៉ុង ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ត្រីខ ទឹកត្រី និងទឹកសុីអុីវផងដែរ ។
ជាមួយនោះដែរប្រជាពលរដ្ឋក្រីក្រចំនួន ២៥នាក់ ក៏ទទួលបានការឧបត្ថម្ភក្នុងម្នាក់ៗ ចំនួន ៥មុឺនរៀលផងដែរ ។
ចំពោះបងស្រីម្នាក់ដែលមានជំងឺរាំរ៉ៃ ដោយក្តីអាណិតអាសូរពីសំណាក់ឯកឧត្តម ស ថេត បានជួយជាថវិកា ចំនួន ២០០ដុល្លារ សម្រាប់យកទៅព្យាបាលជំងឺផងដែរ ។
ប្រជាពលរដ្ឋទាំងអស់ បានបង្ហាញទឹកចិត្តសប្បាយរីករាយ និងគោរពថ្លែងអំណរគុណដល់លោក ស ថេត ដែលតែងតែចំណាយពេលចុះជួយ និងជួបផ្ទាល់ ជាមួយពលរដ្ឋទីទាល់ក្រ និងជួយឧបត្ថម្ភជាថវិកា សម្ភារ ដេីម្បីសម្រាលទុកលំបាកដែលកំពុងតែខ្វះខាតខ្លាំង ។ ជាកិច្ចបញ្ចប់ ប្រជាពលរដ្ឋ ជូនពរលោក ឲ្យមានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច និងសន្យាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ៕
ដោយ ៖ សិលា