ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងព័ត៍មាន​៖​ ឧទ្ធម្ភាគចក្រមួយគ្រឿងបើកបរដោយជនជាតិអាល្លឺម៉ង់ម្នាក់​ បានចុះចតនៅមាត់ទន្លេដោយសារអាកាសធាតុមិនអំណោយផល

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖​ បេី​យោង​តាមប្រភពព័ត៌មានពី​លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​នៅព្រឹកថ្ងៃ​សុក្រ​ទី​៨​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖ ឧទ្ធម្ភាគចក្រ មួយគ្រឿងបានបង្ខំចុះចតនៅមាត់ទន្លេ ដើម្បីសុវត្ថិភាពព្រោះតែធាតុអាកាសមិនអំណោយផល ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧,១៥នាទី ល្ងាចថ្ងៃទី ០៧  ខែកក្កដា ឆ្នាំ២០២២ នៅចំណុចទន្លេក្នុងភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ។​ 

លោករដ្ឋមន្ត្រី​ បានថ្លែងបន្តថា​ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង​ យោងតាមរបាយការណ៍របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថាៈ ក្រោយពេលកើតហេតុ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យក្រុមសមត្ថកិច្ចទៅអន្តរាគមន៍និងដឹកយកអ្នកបើកបរឧទ្ធម្ភាគចក្រ ជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ អេន ឌី មកសម្រាកនៅស ណ្ឋាគារសុវណ្ណភូមិ ក្នុងក្រុងកំពង់ ឆ្នាំង ។ ចំណែកឧទ្ធម្ភាគចក្រនោះត្រូវបានក្រុមសមត្ថកិច្ចនៅមូលដ្ឋានដាក់កម្លាំងការពារយ៉ាងយកចិត្តទុកដាក់នៅទីតាំងដែលឧទ្ធម្ភា គចក្របានចុះចត ។

តាមការបញ្ជាក់ពី អ្នកបើកបរឧទ្ធម្ភាគចក្រ ជនជាតិអាល្លឺម៉ង់ ប្រាប់សមត្ថកិច្ចថា រូបគាត់បើកហោះហើរតែម្នាក់ឯងពីភ្នំពេញទៅខេត្តសៀមរាប។ ចំពោះមូលហេតុដែលចុះចតដោយនេះគឺដោយសារអាកាសធាតុ មេឃងងឹតមានខ្យល់ខ្លាំង។

សមត្ថកិច្ចនៅមូលដ្ឋានបានដឹងថាយន្តហោះនេះនឹងត្រូវហោះឡើងនៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ដើម្បីហោះ ហើរទៅកាន់គោលដៅទៅខេត្តសៀមរាប៕

ដោយ​៖ស​ តារា​


ចែករំលែក៖