ព័ត៌មានទាន់ហេតុការណ៍៖

ភាពមិនមានអនុលោមក្នុងវិស័យប្រេងឥន្ធនៈត្រូវបានមន្រ្តីជំនាញ ក.ប.ប. បន្តរកឃើញលើដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងទៀតក្នុងរាជធានី-ខេត្តចំនួន៨

ចែករំលែក៖

​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​០៨​ ខែកក្កដា ឆ្នាំ​២០២២នេះ​ថា​៖​ ភាពមិនមានអនុលោមក្នុងវិស័យប្រេងឥន្ធនៈត្រូវបានមន្រ្តីជំនាញ ក.ប.ប. បន្តរកឃើញលើដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងទៀតក្នុងរាជធានី-ខេត្តចំនួន៨។ 

សូមជម្រាបថា​ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តស្វាយរៀង និងខេត្តកណ្ដាល កាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០២២​ បន្តប្រតិបត្តិការត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមស្ថានីយ​ និងដេប៉ូ ដើម្បីស្វែករកភាពមិនអនុលោមណាមួយក្នុងវិស័យមួយនេះ និងដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាទប់ស្កាត់អំពើមិនស្មោះត្រង់ពីសំណាក់ម្ចាស់ស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈពីការកេងប្រវ័ញ្ចដោយចេតនា និងអចេតនាពីអតិថិជនដែលជាអ្នកប្រើប្រាស់។

តាមលទ្ធផលឃើញថាដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងត្រូវបានមន្រ្តីជំនាញរកឃើញមិនមានអនុលោមភាព ក្នុងចំណោម ៤៥ទីតាំងដែលបានត្រួតពិនិត្យ និងចាត់វិធានការពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖