ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញ ក.ប.ប. រកឃើញ និងដកហូតនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួនជាង២០គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅថ្ងៃទី០៨​ ខែកក្កដា ឆ្នាំ​២០២២ម្សិលមិញ​នេះ​ថា​៖​ ដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋនៅលើទីផ្សារមានសុខសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និងខេត្តព្រះសីហនុ​ នាពេលថ្មីៗនេះ​បានបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដាក់លក់នៅតាមបណ្ដាទីផ្សារគោលដៅផ្សេងៗគ្នា។ 

មន្រ្តី​ដដែល​បន្ត​ថា​ ក្នុងប្រតិបត្តិការនេះ​គោលបំណងធំនៃការត្រួតពិនិត្យគឺដើម្បីធានាការពារនូវការចរាចរលក់នូវទំនិញដែលមិនមានអនុលោមភាព ជាទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ណាមួយដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ ក៏ដូចជាការពារសិទ្ធិរបស់អ្នកប្រើប្រាស់។ 

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​យោងទៅតាមលទ្ធផលនៃការត្រួតពិនិត្យឃើញថាទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២៨.២៧គីឡូក្រាមត្រូវបានមន្រ្តីជំនាញដកហូត និងពិន័យទៅតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖