ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ៖ អាជីវកម្ម​លក់ទូរស័ព្ទ និងសុីមកាតទាំងអស់ក្នុងខេត្តព្រះសីហនុ គឺតម្រូវឱ្យយកអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនពីអតិថិជន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ​ ចំពោះ​ជនខិលខូច​មួយចំនួន​ដែល​តែងតែ​ធ្វើ​សកម្មភាព​តាមរយៈការប្រេីប្រាស់សុីមកាតទូរស័ព្ទ​ទៅឆបោកប្រជាពលរដ្ឋស្លូតត្រង់​ មន្រ្តី​ជំនាញ​​នៃស្នងការនគរបាលខេត្តព្រះសីហនុ​ បានចុះផ្សព្វផ្សាយអប់រំណែនាំ តាមបណ្តាហាងលក់ទូរស័ព្ទ និងសុីមកាត គឺតម្រូវឱ្យយកអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនពីអតិថិជន​។ 

ជាក់ស្ដែង​កាលពីថ្ងៃសុក្រទី០៨ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ​ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា​ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២ បានចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំ តាមបណ្តាហាងលក់ទូរស័ព្ទ និងសុីមកាត តម្រូវឱ្យយកអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនពីអតិថិជន​ ដេីម្បី​ស្គាល់អត្តសញ្ញាណចំពោះ​ជនខិលខូច​ ។ 

ក្រោយពីបានស្តាប់ការពន្យល់ណែនាំរបស់សមត្ថកិច្ចរួច ម្ចាស់អាជីវកម្មសន្យាថា នឹងអនុវត្តតាមកិច្ចសន្យាជាមួយសមត្ថកិច្ចចាប់ពីថ្ងៃនេះតទៅ ៕

ដោយ៖ស​ តារា​


ចែករំលែក៖