ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត ស្នេហាបែកបាក់ដែលពេជ្រ សូលីកា ព្យាយាមលាក់បាំងនោះគឺជាការពិត

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយដែលដំណឹងនៃការចែកផ្លូវគ្នាដើររវាងតារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រសូលីកា និងស្វាមី លោក គីម ហាន នោះត្រូវបានលេចចេញការសង្ស័យ ។ បើទោះបីជានាងព្យាយាមលាក់បាំងជាច្រើនថ្ងៃកន្លងមកមែនក៏ដោយក៏ពេលនេះគឺជារឿងពិតដែលមិនអាចបិទបាំងបន្តទៀតបាន។  

គេចាំបានថានៅមុននេះបន្តិចមានការផ្ទុះឡើងទៅលើរឿងរ៉ាវស្នេហារបស់តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា ដែលពេលនេះជីវិតស្នេហារបស់អ្នកនាងបានឈានដល់ទីបញ្ចប់ហើយ ហេតុផលនេះអ្នកលេងបណ្តាញសង្គមជាច្រើនកំពុងតែជជែកគ្នាអំពីរឿងនេះ ។ រឿងរ៉ាវនេះគឺស្វាមីរបស់អ្នកនាងពេជ្រ សូលីកា ផ្ទាល់ជាអ្នកសរសេបង្ហោះក្នុងបណ្តាញសង្គម ដោយលោកបានសរសេរថា អ្វី ដែល អនាគត នឹង មាន គឺ ជា ការមិនដឹងខ្លួនរបស់យើង។ មេរៀនអតីតកាលរបស់គ្រូយើង ហើយបច្ចុប្បន្នគឺជាពេលវេលាដែលយើងអាចផ្លាស់ប្តូរអនាគតរបស់យើងបាន ពេញមួយបណ្តាសានៃទំនាក់ទំនងរបស់ Pich និង i យើងចែករំលែកពេលវេលាដ៏អស្ចារ្យជាច្រើនដែលពោរពេញដោយក្តីស្រលាញ់។ ការធ្វើ ដំណើររបស់យើងរហូតដល់ថ្ងៃនេះបាននាំមកនូវកូនប្រុស ដ៏ ស្រស់ស្អាតរបស់យើងនៅថ្ងៃ ព្រហស្បតិ៍ ខែមេសា។ បន្ទាប់ពីការពិចារណាជាច្រើនក្នុងរយៈពេលដ៏ច្រើននោះ យើងបានសន្និដ្ឋានថា យើងកាន់តែប្រសើរឡើងក្នុងនាមជាឪពុកម្តាយ និងមិត្តភក្តិ ជាពិសេសសម្រាប់កូនប្រុសរបស់យើង។ សូមជូនពរឱ្យនាងជួបតែសេចក្តីសុខ សេចក្តីប្រាថ្នាអ្វីទាំងអស់ ជាពិសេសសូមបន្តជំនះរាល់ឧបសគ្គក្នុងជីវិត។សូមគោរពស្រឡាញ់ និងគោរពជានិច្ច។ ពីគ្រួសារខ្ញុំ និងខ្ញុំ   ។ គួរជម្រាបផងដែលថា សម្រាប់ កញ្ញា ហ្វីយ៉ាតា វីញក៏នៅមិនសុខផងដែល មិនទុកយូកញ្ញា បានបង្ហោះសារថា  សុំមនុស្សមួយចំនួនបើពិតជាស្រឡាញ់ខ្ញុំ សូមមិនបាច់យករឿងដែលមិនពាក់ព័ន្ធនិងខ្ញុំមកប្រាប់ខ្ញុំទេ. ខ្ញុំអាហោសិកម្មអោយទៅគ្រប់មនុស្សដែលធ្វើមិនល្អដាក់ខ្ញុំអស់ហើយ មិនថាធ្លាប់មើលងាយខ្ញុំក្នុងនាមខ្ញុំជា single mum រឺធ្លាប់និយាយមិនល្អពីខ្ញុំ កុហកបោកប្រាស់រឺអ្វីក៏ដោយ. អញ្ចឹងខ្ញុំសុំមិនដឹងលឺអ្វីទាំងអស់. រាល់ថ្ងៃខ្ញុំរស់ជាខ្លួនខ្ញុំ ខំរកស៊ីធ្វើការចិញ្ចឹមកូន ត្រៀមសំរាប់អនាគតកូនទៅថ្ងៃមុខនិងអនាគតខ្លួនឯង. រឿងអ្នកណាយ៉ាងម៉េចខ្ញុំមិនដឹងទេ ព្រោះកន្លងមកខ្ញុំធ្លាប់ដាស់តឿនហើយ. ខ្ញុំជឿថាពេលវេលានិងបើកភ្នែកមនុស្សមួយចំនួនអាចមើលឃើញថាកន្លងមកអ្វីដែលខ្ញុំធ្លាប់និយាយដាស់តឿនគឺសុទ្ធតែជាការពិតនិងខ្ញុំគ្រាន់តែចង់ឲ្យគេល្អ. តែការជ្រើសរើសគឺជារបស់មនុស្ស រើសតបស្នងទៅអំពើនោះដោយបែបណាជាកម្មផលរបស់គេ។ អញ្ចឹងសម្រាប់អ្នកដែលស្រឡាញ់រាប់អានខ្ញុំពិតប្រាកដ សុំកុំនិយាយរឿងដែលមិនពាក់ព័ន្ធនិងខ្ញុំប្រាប់ខ្ញុំអី ខ្ញុំមិនត្រូវការសើចយំអ្នកណាទេ. ព្រោះខ្ញុំគិតរឿងបាបបុណ្យ… ដោយសារតែគ្រប់យ៉ាងដែលយើងសាងវានឹងសងយើងនៅក្នុងជាតិនេះមិនចាំបាច់ជាតិក្រោយ។ 

  សារនេះគ្រប់គ្រាន់ដែលអាចបញ្ជាក់បានថាចំណងស្នេហាពួកគេបានដើរដល់ផ្លូវទាល់៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖