ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនស្រ្តីម្នាក់ជាមួយថ្នាំញៀន១៦កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនស្រ្តីម្នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី ០៩ ខែកក្តដា ឆ្នាំ២០២២ នៅចំណុចសំណង់មិនរាបរយ ភូមិផ្សារតូច សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ លី យុំាងទ្រី អាយុ ៥៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ មុខរបរ មិនពិត។              

សម្ភារដកហូតរួមមាន ៖ ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន ១៦ កញ្ចប់ ជញ្ជីញសំរាប់ថ្លឹងគ្រឿងញៀនចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖