ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងគ្រឿងញៀនបង្រ្កាបជនសង្ស័យម្នាក់ ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយមានការឯកភាពពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងស្រុកបាធាយដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០១នាក់ប្រុស÷

   ១.ឈ្មោះ អួង ចំរើន ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ ព្រែកក្តាម១  ឃុំ កោះចិនស្រុកពញ្ញាឮ ខេត្តកណ្តាល  ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៧កញ្ចប់ ។

  តាមចម្លើយសារភាពសមត្ថកិច្ចយើងបានបន្តទៅសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចិន និងអធិការដ្ឋាននគរបាលស្រុកពញ្ញាឮ ខេត្តកណ្តាល និងឃាត់ខ្លួនបានចំនួន០២នាក់បន្ថែមទៀត÷

២.ឈ្មោះ យាត ប៊ុនធឿន ហៅក្រឹម ភេទប្រុសអាយុ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ ព្រែកក្តាម១  ឃុំ កោះចិនស្រុកពញ្ញាឮ ខេត្តកណ្តាល  *ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៦កញ្ចប់ ។

៣.ឈ្មោះ ជា ណារ៉ុត ភេទប្រុស អាយុ២២ឆ្នាំជាតិខ្មែររស់នៅភូមិ ព្រែកក្តាម១  ឃុំ កោះចិនស្រុកពញ្ញាឮ ខេត្តកណ្តាល 

 ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១៣កញ្ចប់ និងទូរស័ព្ទចំនួន០៣គ្រឿង ៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖