ក្លិបមាន់ខ្នាយមាស Tottenham បានចុះហត្ថលេខាលើខ្សែការពារកណ្តាលបារាំង Clement Lenglet ពីក្លិប Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ កិច្ចព្រមព្រៀងនេះត្រូវបានរាយការណ៍ថា មាន ជម្រើសដើម្បីទិញផ្តាច់និងរួមបញ្ចូលទាំងតម្លៃបន្ថែមផងដែរ។
ខ្សែការពារ Lenglet អាយុ២៧ឆ្នាំបានតស៊ូដើម្បីពង្រឹងកន្លែងរបស់គាត់នៅក្នុងជម្រើស១១នាក់ដំបូងរបស់ Barcelona កាលពីរដូវកាលមុនដោយចាប់ផ្តើមការប្រកួត La Liga ត្រឹមតែ៧ប៉ុណ្ណោះ។
ក្លិប Barcelona បានចុះហត្ថលេខាលើ Lenglet ពី Sevilla ក្នុងតម្លៃ៣៥.៩លានអឺរ៉ូ (៣២លានផោន) ក្នុងឆ្នាំ២០១៨ និងបន្ថែមលក្ខខណ្ឌផ្សេងទៀតប្រមាណ៣០០លានអឺរ៉ូ (២៦៥លានផោន) ទៅក្នុងកិច្ចសន្យារបស់គាត់។
កីឡាកររូបនេះបានក្លាយជាកីឡាករចុះហត្ថលេខារដូវក្តៅទី៥របស់លោកAntonio Conte បន្ទាប់ពីការមកដល់របស់ Ivan Perisic, Fraser Forster, Yves Bissouma និង Richarlison ។
Lenglet បានបង្ហាញខ្លួន១៥ប្រកួតសម្រាប់ប្រទេសបារាំងចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០១៩ ហើយបានបង្ហាញខ្លួនសរុបចំនួន១៦០លើកសម្រាប់ក្រុម Barcelona ដោយបានជួយឱ្យក្រុមនេះឈ្នះពានរង្វាន់ La Liga ឆ្នាំ២០១៨-២០១៩ និង Copa de Rey ក្នុងឆ្នាំ២០២១ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)