ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃ ចន្ទ១៣កេីតខែអាសាឍឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញជួបសម្តែងការ គួរសមជាមួយតំណាងអង្គការJICA របស់ប្រទេសជប៉ុននៅក្នុងគម្រោងធ្វេីឱ្យប្រសេីរឡេីងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបងក៏ដូចផ្លូវជាតិសំខាន់ៗនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ក្នុងពិធីនេះដែរ មានការចូលរួមពីលោកឧត្តមសេនីយ៍ ,វរសេនីយ៍ជាអ្នកជំនាញនៅក្នុងនាយកដ្ឋានចរាចរណ៍និងសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអមដំណេីរជាមួយអ្នកជំនាញនៃអង្គការJICA ។
ក្នុងឱកាសនៃការជួបសម្តែងការគួរសមនេះ ក្រុមអ្នកជំនាញរបស់អង្គការបានជួបពិភាគ្សាការងារជំនាញចរាចរណ៍ផ្លូវគោកជាមួយ ថ្នាក់ដឹកនាំនិងមន្រ្តីនគរបាលចរាចរណ៍នៅក្នុងផែនការងារ នគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋានផងដែរ៕
ដោយ៖សហការី