ព័ត៌មានទាន់ហេតុការណ៍៖

បេីកម៉ូតូបោះពួយទៅបុករថយន្តមិនស្គាល់ម៉ាកបណ្តាលឱ្យស្លាប់ម្នាក់ឯង ចំណែករថយន្តបេីករត់បាត់ស្រមោល

ចែករំលែក៖

ខេត្តកណ្តាល​៖ ស្ត្រីម្នាក់បានស្លាប់នៅកន្លែងកេីតហេតុខណៈបេីកម៉ូតូទៅបុករថយន្តមិនស្គាល់ម៉ាកកាលពីវេលាម៉ោង ៤ និង០០នាទីទៀបភ្លឺចូលថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ២៧-២៨ ស្ថិតក្នុងភូមិអន្លង់រមៀតលិច ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។ ក្រោយកេីតហេតុភ្លាមរថយន្តដែលមិនស្គាល់ម៉ាកនោះបានបេីកគេចខ្លួនបាត់ស្រមោលទៅ។ នេះបេីតាមការបញ្ជាក់ពីសាក្សីនៅកន្លែងកេីតហេតុដែលបានបញ្ជាក់ប្រាប់សមត្ថកិច្ចមូលដ្ឋាន។ 

    នគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា​ ជនរងគ្រោះក្នុងករណីខាងលើឈ្មោះ​ ប៉ី ពុទ្ធី ភេទស្រី អាយុ ៤៣ឆ្នាំ បច្ចុប្បន្ននៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ  (ស្លាប់នៅកន្លែងកើតហេតុ)​។ ជនរងគ្រោះបើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ​ គ្មានស្លាកលេខ ។ 

    ប្រភពខាងលេីបានបន្តថា យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ដោយបើកបរក្នុងទិសដៅពីត្បូងទៅជើង (តាកែវ-ភ្នំពេញ) ពេលមកដល់ចំណុចកើតហេតុខាងលើបានបុករថយន្ត១គ្រឿង (មិនស្គាល់ម៉ាក) ពីក្រោយ ដែលបើកបរក្នុងទិសដៅស្របគ្នា។ ភ្លាមៗនោះរថយន្តបានបើកគេចខ្លួនបាត់ពីកន្លែងកើតហេតុ។ ចំពោះវត្ថុតាងម៉ូតូកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ននិងបន្តស្រាវជ្រាវរករថយន្តនោះ ។

ចំណែកសាកសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖