ព័ត៌មានទាន់ហេតុការណ៍៖

អុញនោ៖! អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ចុះធ្វើអធិការកិច្ចភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ និងឈ្មោះ សែម លីវិជ្ជរី មន្ត្រីនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់

ចែករំលែក៖

ខេត្ត​កោះកុង​៖​ បេីយោង​តាមប្រភពព័ត៌មានពី​លិខិត​របស់អគ្គាធិការដ្ឋាន​ ក្រសួងមហាផ្ទៃ ​ដែលអង្គភាព​មជ្ឈមណ្ឌល​សារព័ត៌មាន​កាសែតនគរវត្ត​ និងនគរដ្រេហ្គន​ទទួលបាន​នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានចុះធ្វេីអធិការកិច្ចពាក់ព័ន្ធនឹងការលើកឡើងអំពីភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ និងឈ្មោះ សែម លីវិជ្ជរី មន្ត្រី នគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់ហេីយ។

ជាក់ស្ដែង​យោងតាមលិខិត​ខាងលេីនេះ​ បានបញ្ជាក់ថា​ ជម្រាបជូនលោកស្រី​ មិថុនា​ ភូថង​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង​ កម្មវត្ថុ ស្តីពីការធ្វើអធិការកិច្ចពាក់ព័ន្ធនឹងការលើកឡើងអំពីភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ និងឈ្មោះ សែម លីវិជ្ជរី មន្ត្រី នគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់។

យោង ៖ ចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប លោកស្រី​ ជ្រាបថា៖ កន្លងមកសារព័ត៌មានកាសែត​នគរវត្ត​( nokorwatnews )បានចុះផ្សាយ និងលើកឡើង ពាក់ព័ន្ធនឹងឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានប្រជាពលរដ្ឋ ផ្តិតមេដៃស្នើសុំផ្លាស់ប្ដូរចេញពីស្មៀនឃុំព្រែកខ្សាច់ ប៉ុន្តែករណីនេះឈ្មោះ សែម លីវិជ្ជរី ជាមន្ត្រីនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់ បានគំរាមកំហែងប្រជាពលរដ្ឋឱ្យផ្តិតមេដៃគាំទ្រឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ទៅវិញ។

ករណីនេះ ក្រសួងមហាផ្ទៃ បានចាត់ប្រតិភូអធិការកិច្ចដឹកនាំដោយលោក សៅ ប្រសិដ្ឋ អនុប្រធាននាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងសហការីចំនួន ០៦រូប ឱ្យចុះបំពេញបេសកកម្មនៅរដ្ឋបាលខេត្តកោះកុង ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ បញ្ចប់បេសកកម្ម។

អាស្រ័យហេតុនេះ សូម លោកស្រី​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង ជ្រាបជា ព័ត៌មាន និងផ្តល់កិច្ចសហការដល់ប្រតិភូអធិការកិច្ច ដើម្បីបំពេញភារកិច្ចប្រកបដោយជោគជ័យ៕

ដោយ​៖ស​ តារា​


ចែករំលែក៖