ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលកំពុងតខ្សែភ្លើងដើម្បីដាក់អំពូលនៅក្នុងស្រះចិញ្ចឹមកង្កែបខុសបច្ចេកទេសក៏បណ្ដាលឱ្យឆ្លងចរន្តឆក់តែម្តង។
ហេតុការណ៍គួរឱ្យរន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិសេរីវ័ន្ត ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឱ្យដឹងថា,ជនរងគ្រោះមាន ឈ្មោះ ទូច ម៉ៅ ភេទប្រុស អាយុ៧១ឆ្នាំ (ជាអតីតយុទ្ធជន) រស់នៅភូមិសេរីវ័ន្ត ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យរួចបានប្រគល់សពឱ្យសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ចន្ទ លីហ្សា