ពលរដ្ឋជប៉ុននាំគ្នាទៅកាន់ព្រះវិហារនៅក្នុងរដ្ឋធានីតូក្យូដើម្បីជូនដំណើរអតីតនាយករដ្ឋមន្ត្រី ទៅកាន់ទីកន្លែងសម្រាកចុងក្រោយបង្អស់របស់លោក។
នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Janet Yellen គឺជាបុគ្គលពីររូបក្នុងចំណោមពលរដ្ឋរាប់ពាន់នាក់ដែលបានទៅគោរពវិញ្ញាណក្ខន្ធលោកអាបេនៅថ្ងៃទី១១ខែកក្កដា គឺក្រោយ៣ថ្ងៃដែលលោករងការបាញ់សម្លាប់ពេលឃោសនាបោះឆ្នោត។
តាមគម្រោងនៅថ្ងៃទី១២ខែកក្កដា ពិធីបុណ្យសពតាមរូបភាពឯកជនក៏ត្រូវបានរៀបចំឡើងជូនលោកអាបេផងដែរ ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ Janet Yellen បានលើកឡើងថា «លោកអាបេ ចាកចេញជារៀងរហូតហើយ លោក បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ដោយសារតែលោកអាបេជាប្រមុខដឹកនាំមានចក្ខុវិស័យជួយដល់ប្រទេសជប៉ុនរីកចម្រើន។ ខ្ញុំដឹងថាទ្រព្យសម្បត្តិដែលលោកអាបេបន្សល់ទុកគឺស្ថិតស្ថេរជារៀងរហូត»។
ករណីបាញ់ប្រហារទៅលើលោកអាបេ ធ្វើឱ្យកក្រើកជប៉ុន និងពិភពលោកទាំងមូល ដោយសារតែជប៉ុនជាប្រទេសកម្រមានអំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើង។ ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថាឈ្មោះ Tetsuya Yamagami អាយុ៤១ឆ្នាំ ត្រូវបានចាប់ខ្លួននៅនឹងកន្លែងកើតហេតុ ៕ ដោយ៖ ធីរីណា
រូបថត ៖ REUTERS