ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ ថ្ងៃនេះជាខួបលើកទី៩ឆ្នាំនៃមរណភាពឪពុករបស់ខ្ញុំ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការរបស់សម្តេច សំដែងនូវការ គោរព ដឹងគុណ អ្នកមានគុណ និងនឹកឪពុកម្តាយ ដែលមិនអាចភ្លេចជាដាច់ខាត នូវគុណអ្នកទាំង២បានផ្តល់កំណើត។ 

សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, ថ្ងៃនេះជាខួបលើកទី៩ឆ្នាំនៃមរណភាពឪពុរបស់ខ្ញុំ(១២កក្កដា២០១៣.១២កក្កដា២០២២)។

សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងទៀតថា, កូនគ្មានពាក្យអ្វីក្រៅពីពាក្យនឹកពុកនឹកម៉ែ នោះឡើយ។

សូមរម្លឹកផងដែរថា, លោក​ ហ៊ុន ណេង ដែល​ត្រូវជា​បងប្រុស​បង្កើត​របស់ សម្តេចតេជោ ហ៊ុនសែន នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា  បាន​ទទួល​មរណភាព​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ៥ ខែ​ឧសភា​ ឆ្នាំ២០២២ ដោយ​ជំងឺ​បេះដូង។ ក្នុងនោះ លោក ហ៊ុន ណេង មាន​ជន្មាយុ ៧២ ឆ្នាំ។

លោក ហ៊ុន ណេង ​បាន​បម្រើ​ការងារ​រាជការ​ក្នុង​នាម​ជា​តំណាង​រាស្ត្រ​ម្នាក់​ប្រចាំ​ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ទី ៤ នៃ​រដ្ឋសភា​ជាតិ​កម្ពុជា។

ពិធី​បុណ្យ​សព​របស់​លោក ហ៊ុន ណេង នឹង​ត្រូវបាន​រៀបចំ​ឡើង​នៅ​ភូមិ​ត្រពាំងចារ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់​ចាម៕

ដោយ ៖ សិលា


ចែករំលែក៖